សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

គម្រោងសេដ្ឋកិច្ចវិលជុំ នាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

19 ម៉ោងមុន

អត្ថបទ៖ វិចិត្រ

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អង្គការអុកស្វាមបានធ្វើពិធីបិទបញ្ចប់គម្រោង“ការបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ឬ EU-CAPFISH/FOSTER Lot 1។ គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបមួយនេះ បាននាំមកនូវការប្លាសប្តូរជាវិជ្ជមានសម្រាប់ហសគមន៍នេសាទនៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។

លោក សឿន សំបូរ មកពីសហគមន៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា អស់រយៈពេល២ឆ្នាំដែលលោកបានទទួលបច្ចេកទេសចិញ្ចឹមឃ្មុំ ពីអង្គការFACT ដែលមានការគាំទ្រដោយអង្គការអុកស្វាម តាមរយៈគម្រោង “ការបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ។ លោកបន្តថា បន្ទាប់ពីទទួលបានគម្រោងនេះ ជីវភាពរបស់លោកមានភាពប្រសើរជាងមុន។

មិនខុសពីលោកសឿន សំបូរទេ អ្នកស្រី  ឆាយ រដ្ឋ ប្រធានផ្នែកកែច្នៃនៃសហគមន៍ស្ត្រីកោះជីវាំង បានឱ្យដឹងថា មុនទទួលបានការគាំទ្រពីគម្រោងនេះប្រជាពលរដ្ឋនៅក្នុងតំបន់អ្នកស្រីប្រមាណជា១០០គ្រួសាររស់នៅបែកខ្ញែកពីគ្នា ហើយជីវភាពរស់នៅមានភាពខ្វះខាត។ អ្នកស្រីឱ្យដឹងបន្ថែមថា បន្ទាប់ពីទទួលបានគម្រោងដែលគាំទ្រដោយអង្គការអ៊ុកស្វាមរយៈពេល២ឆ្នាំនេះមក ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ចេះសហការគ្នា និងមានគំនិតច្នៃប្រឌិតច្រើន ដែលធ្វើឱ្យជីវភាពប្រជាសហគមន៍មានជីវភាពប្រសើរឡើង។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា តាមរយៈគម្រោង EU-CAPFISH/FOSTER Lot 1 លោកស្រីបានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ លោកស្រីបន្ថែមថា ដោយមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គម្រូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកបដោយបរិយាបន្ន យើងមិនត្រឹមតែពង្រឹងជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានទៀតផង។

ក្នុងនោះលោកស្រីក៏បានអំពាវនាវទៅដល់អង្គការដៃគូ អ្នកបង្កើតគោលនយោបាយ និងសហគមន៍ បន្តវិនិយោគលើរាល់ដំណោះស្រាយទាំងឡាយណាដែលគាំទ្រសហគមន៍ និងការពារធនធានធម្មជាតិរួមរបស់យើងទាំងអស់គ្នា។

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានថ្លែងថា “គម្រោង CAPFISH/FOSTER នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។  លោកបន្ថែមថា តាមរយៈការពង្រឹងនូវសេវាកម្មដែលចាំបាច់ និងការបង្កើតឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងសហគមន៍ គម្រោង CAPFISH/FOSTER ដែលគាំទ្រដោយសហភាពអឺរ៉ុប បានដាក់ចេញជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សហគមន៍នេសាទឲ្យមានភាពធន់ និងភាពជាម្ចាស់ការ។

លោក Koen EVERAERT បន្ថែមទៀតថា “គម្រោងនេះក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់សហភាពអឺរ៉ុបជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងតាមរយៈ Global Gateway ក្នុងការគាំទ្រដល់ការប្រកបជីវិតដែលមានភាពធន់ និងការជួយគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច (LDC)”។

ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល និងជានាយករងនៃកម្មវិធី EU-CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា គម្រោង EU-CAPFISH/FOSTER គឺជាសក្ខីភាពដែលសម្រេចបានតាមរយៈភាពជាដៃគូដ៏រឹងមាំ និងចក្ខុវិស័យរួម ហើយរដ្ឋបាលជលផលមានមោទនភាពក្នុងភាពជាដៃគូជាមួយសហភាពអឺរ៉ុប ក្នុងការលើកកម្ពស់សហគមន៍ និងការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព។

គម្រោង EU-CAPFISH/FOSTER Lot 1 បានអនុវត្តក្នុងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៣ រួមមាន អង្គការអេដ អេ អាកស្យុង ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា អង្គការជនពិការកម្ពុជា អង្គការសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រុមហ៊ុន OKRA សូឡា អង្គការប្រតិបត្តិការកុមារកម្ពុជា PAVILION អង្គការសន្សំម្លប់ព្រៃ អង្គការទឹកស្អាត១០០១ វេទលែនវើក និងអង្គការសមាគមអភិរក្សសត្វព្រៃ។ គម្រោងនេះផ្តោតទៅលើការបង្កើនលទ្ធភាពក្នុងការទទួលបានទឹកស្អាត អនាម័យ ការអប់រំ និងជម្រើសសម្រាប់ការចិញ្ចឹមជីវិតរបស់សហគមន៍នៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប៕

 

 

ព័ត៌មានទាក់ទង

គម្រោងសេដ្ឋកិច្ចវិលជុំ នាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប រដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិលកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដាក់សម្ពោធឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោជាផ្លូវការ CDC អនុម័តគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិកក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម