សារព័ត៌មានបៃតងប៉ុស្តិ៍

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង

29-ឧសភា-2026 - ម៉ោង 03:49:PM

ដោយ៖ កែវ រតនៈ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋា​​ភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្ត​​របប​សន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង សរុបប្រមាណ ២៥០នាក់ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

 

ក្នុងឱកាសនោះឯកឧត្តម បានលើកឡើងថា ប.ស.ស. បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ អាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព នៃការអនុវត្ត និងអត្ថប្រយោជន៍នានា នៃរបបសន្តិសុខសង្គម ដើម្បីយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពដល់មន្ត្រីរាជការនៅតាមមូលដ្ឋាន។

 

ឯកឧត្តមបណ្ឌិតអគ្គនាយករង បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ក្នុងគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ មានភាពធន់ និងអាចឆ្លើយតបបានល្អប្រសើរចំពោះការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ព្រមទាំងឆ្លើយតបនឹងហានិភ័យនៃវដ្តជីវិតរបស់មនុស្ស ចាប់ពីដំណាក់កាលមាតុភាព កុមារភាព ជរាភាព រហូតដល់មរណភាព។ ក្នុងនោះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករតែមួយគត់ក្នុងការអនុវត្តរបបសន្តិសុខសង្គម រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។

 

ជាមួយគ្នានោះ ឯកឧត្តម ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងបានផ្តាំផ្ញើ និងជំរុញដល់អង្គសិក្ខាសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីមន្ត្រីជំនាញ ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ អាចផ្សព្វផ្សាយបន្តទៅកាន់មន្ត្រីក្រោមឱវាទ ពិសេសមន្ត្រីរាជការ ដែលមានសហព័ទ្ធ (ប្ដី ឬប្រពន្ធ) និងកូនក្នុងបន្ទុក ត្រូវទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅសាខាដែលនៅជិតបំផុត ដើម្បីទទួលបានការគាំពារសុខុមាលភាព និងអត្ថប្រយោជន៍នានាស្របតាមបទប្បញ្ញត្តិជាធរមាន៕

 រូបភាព៖ប.ស.ស. 

ព័ត៌មានទាក់ទង

ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម