![]()
ដោយ៖ កែវ រតនៈ
យោងតាមការចុះផ្សាយរបស់រដ្ឋសភាកម្ពុជាបានឱ្យដឹងថា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា គណៈកម្មការ ចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យតាមដាន វឌ្ឍនភាពការងារ និងជំរុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។
រដ្ឋសភាបន្តថា ជំនួបពិភាក្សានេះ មានគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម លទ្ធផលការងារ ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត តាមដានការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (២០២២-២០៣០) គោលនយោបាយជាតិស្តីពីធនធានរ៉ែ (២០១៨-២០២៨) និងការអនុវត្តគម្រោងសាងសង់ថាមពលពីប្រភពកកើតឡើងវិញ ដូចជា ពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។
ក្នុងជំនួបខាងលើ ផ្តោតលើចំណុចគន្លឹះជាច្រើនលើវិស័យអគ្គិសនី រួមមាន៖ តម្លៃ «ថោក សមរម្យ គ្រប់គ្រាន់ និងមានស្ថិរភាព» ធានាការផ្គត់ផ្គង់អគ្គិសនីដល់ផ្នែកឧស្សាហកម្ម កសិកម្ម និងលំនៅឋាន ព្រមទាំងពង្រីកបណ្តាញអគ្គិសនីទៅតំបន់ជនបទដាច់ស្រយាល ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកម្មវិធីប្រសិទ្ធភាពថាមពល ដើម្បីឈានទៅសម្រេចការបញ្ចេញឧស្ម័នកាបូនសូន្យ ជំរុញការវិនិយោគ និងដំណើរការឡើងវិញនូវអណ្តូងប្រេងកាត ។
លទ្ធផលនៃជំនួបនេះ បានផ្តល់នូវមូលដ្ឋានព័ត៌មាន និងទិន្នន័យយ៉ាងច្បាស់លាស់ដល់រដ្ឋសភា ក្នុងការរៀបចំ និងអនុម័តច្បាប់គាំទ្រដល់វិស័យរ៉ែ និងថាមពលឱ្យកាន់តែមានប្រសិទ្ធភាព។
ជាទីបញ្ចប់ គណៈកម្មការទី៩ នៃរដ្ឋសភា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើទិដ្ឋភាពច្បាប់ ដើម្បីធានាថា រាល់ការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅកម្ពុជា ត្រូវតែឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះបរិស្ថាន និងសង្គមជាតិទាំងមូល៕




រូបភាព៖ រដ្ឋសភា
ខួប១ឆ្នាំនៃការបាញ់សម្លាប់វីរៈកងទ័ពកម្ពុជា លោក សួន រោន ខណៈនាយករដ្ឋមន្ត្រីថៃបោះពាក្យសម្ដីមិនខ្វល់ផែនទីបារាំង-សៀម
សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត
កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ
ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
ម្សិលមិញ ម៉ោង 04:30:PM
25-ឧសភា-2026 - ម៉ោង 02:16:PM
22-ឧសភា-2026 - ម៉ោង 02:35:PM
15-ឧសភា-2026 - ម៉ោង 02:24:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា