
ដោយ៖ វិចិត្រ
កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានធ្វើការបដិសេធយ៉ាងដាច់ អហង្ការ ចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃដែលបានផ្សព្វ ផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារជាទីតាំងយោធា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍ខាងលើ កម្ពុជាបានអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិក ភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាលជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋា នវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបានរៀបចំអភិវឌ្ឍ ឬប្រើប្រាស់ សម្រាប់ គោលបំណងយោធាឡើយ។
ក្រសួងការបរទេសកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា ក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សា ទីតាំង ព្រមទាំងទ្រព្យសម្បត្តិវប្បធម៌ទាំងនេះ សម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្ប ធម៌ និងសាសនាប៉ុណ្ណោះ។
ក្នុងនោះក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា វត្តមានរបស់ឆ្មាំសន្តិសុខកម្ពុជាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជា លើទីតាំងនេះ មិនអាច បកស្រាយថាជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ ដោយការគ្រប់ គ្រងទីតាំងនេះ នៅតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែល មានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាង តឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និងសមាមាត្រទៅនឹងតម្រូវការនៃការអភិរក្ស ការពារទី តាំងនោះ។
កម្ពុជាបានចាត់ទុកការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់ថៃចំពោះបញ្ហាប្រសាទព្រះវិហារនេះថាគឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែលមាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាច តុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែង ប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការ ចូលរួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ជាថ្មី ថា ប្រាសាទព្រះវិហារគឺជា ហើយនឹងនៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុ ស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុងគោលបំណងយោធានោះទេ ហើយការការពារ តំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ៕
កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា
បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ
កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី
របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរដែលមកពីថៃជាង ៦០ម៉ឺននាក់មានការងារធ្វើ
កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣
កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET
06-មេសា-2026 - ម៉ោង 11:32:AM
03-មេសា-2026 - ម៉ោង 11:38:AM
01-មេសា-2026 - ម៉ោង 09:19:AM
30-មិនា-2026 - ម៉ោង 11:52:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា