
ដោយ៖ វិចិត្រ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៦ បានចេញមកទាត់ចោលការចោទប្រកាន់របស់ប្រធានចារកម្មថៃដែលថាកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។
កាលពីថ្ងៃអង្គារម្សិលមិញ កាសែកខៅសតរបស់ប្រទេសថៃ បានដកស្រង់សម្តីប្រធានចារកម្ម ថៃមកចុះផ្សាយដោយខ្លួនបានបរិយាយថា “ជម្លោះជុំទីបីជាមួយកម្ពុជាអាចកើតឡើង ដោយចង្អុលបង្ហាញពីការទិញសព្វាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើតរបស់កម្ពុជា និងជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងដិតដល់ក្នុងរយៈពេល ៤-៥ ខែបន្ទាប់ពីរដូវវស្សា។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រធានចារកម្មថៃខាងលើនេះ អ្នកនាំពាក្យក្រសួងពារ ជាតិកម្ពុជា បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដដែលខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា កងទ័ពកម្ពុជាគាំទ្រ យ៉ាងពេញទំហឹងនូវគោលជំហររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕
សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត
កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ
ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ
កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ
22-ឧសភា-2026 - ម៉ោង 02:35:PM
15-ឧសភា-2026 - ម៉ោង 02:24:PM
15-ឧសភា-2026 - ម៉ោង 11:16:AM
13-ឧសភា-2026 - ម៉ោង 11:00:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា