សារព័ត៌មានបៃតងប៉ុស្តិ៍

នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា

23-គុម្ភះ-2026 - ម៉ោង 11:48:AM

 

ដោយ៖ វិចិត្រ

 

នាវាកងទ័ពជើងទឹកថៃបានបំពានយ៉ាងគឃ្លើនលើអធិបតេយ្យកម្ពុជា ដោយបានធ្វើដំណើរ ចូលក្នុងដែនសមុទ្រកម្ពុជាទាំងគ្មានការអនុញ្ញាត និងបានចាប់អ្នកនេសាទ​កម្ពុជា៣នាក់ ព្រម​ទាំងបានរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនោះ ក្នុងដែនសមុទ្រកម្ពុជាផងដែរ។ នេះ​បើតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

 

តាមរយៈលិខិតប្រកាសព័ត៌មានខាងលើ ក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរ​ជាតិ​ បានឱ្យដឹងថា “កម្ពុជាបានធ្វើការតវ៉ាជាផ្លូវ​ការ​ចំពោះវត្ត​មាន​ដោយ​គ្មានការអនុញ្ញាត​របស់​នាវា​កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយ​ល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។ សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុ ជាបីនាក់ ព្រមទាំងការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅ ចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។”

 

ក្នុងលិខិតប្រកាសព័ត៌មានដដែលនេះ កម្ពុជាបានចាត់ទុក សកម្មភាពទាំងនេះគឺជាការរំលោភ យ៉ាងច្បាស់លាស់លើអធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។

 

ជាមួយគ្នានេះកម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្ត ច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាព បែបនេះកើតជាថ្មីនាពេលអនាគត៕

ព័ត៌មានទាក់ទង

កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់ ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀង​ផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់​ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺ​ជាឧបសគ្គ​ដល់​ការដោះស្រាយ​បញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣ កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម