
ដោយ៖ វិចិត្រ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ នារាជធានីភ្នំពេញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា នៅក្នុងកិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និងតំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយឥស្សរជនកំពូល៤រូបគឺព្រះបរមរតនកោដ្ឋ និងជាអតីតប្រមុខរដ្ឋកម្ពុជា ព្រះបាទនរោត្តម សីហនុ អតីតប្រធានាធិបតីសេណេហ្កាល់ លោក លេអូប៉ូល សេដា សេងហ័រ (Léopold Sédar Senghor) អតីតប្រធានាធិបតីនីហ្សេ លោក ហាម៉ានី ឌីអូរី (Hamani Diori) និងអតីតប្រធានាធិបតីទុយនីស៊ី លោក ហាប៊ីប ប៊ួរហ្គីបា (Habib Bourguiba)។
ហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំង និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ អប់រំ សេដ្ឋកិច្ច និងវប្បធម៌ ក្នុងចំណោមប្រទេស ជាសមាជិក ទាំង ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ អង្គការអន្តរជាតិមួយនេះ មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស នៃប្រទេសបារាំង។
បើតាមសេចក្តីថ្លែងការណ៍ខាងលើបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ក្នុងគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ (OIF)។
តាមផែនការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត សៀមរាប ប៉ុន្តែត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ ដើម្បីធានាបាននូវលក្ខខណ្ឌ ល្អប្រសើរបំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា៕
កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា
បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ
កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី
របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរដែលមកពីថៃជាង ៦០ម៉ឺននាក់មានការងារធ្វើ
កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣
កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET
06-មេសា-2026 - ម៉ោង 11:32:AM
03-មេសា-2026 - ម៉ោង 11:38:AM
01-មេសា-2026 - ម៉ោង 09:19:AM
30-មិនា-2026 - ម៉ោង 11:52:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា