សារព័ត៌មានបៃតងប៉ុស្តិ៍

អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា

13 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាដោយអង្គការសង្គមស៊ីវិលកម្ពុជាស្ដីពី៖ "ការវាយតម្លៃរហ័សរួមគ្នាលើកទីពីរស្ដីពី​ផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងសកម្មភាពរួមគ្នាបន្ទាប់"ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់CCIM នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ លោក ស្រី កុសល ប្រធានវេទិកាមនុស្សធម៌កម្ពុជា និងជានាយកប្រតិបត្តិនៃអង្គការសហការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា បានមានប្រសាសន៍ ថាអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសមិនតិចជាង៤០០នឹងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិបន្ទាប់ពីការចុះប្រមូលទិន្នន័យស្តីពីការរំលោភបំពានពីភាគីថៃមកលើកម្ពុជាទាំងបូរភាពដែនដី និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរដែលរស់នៅបណ្ដោយព្រំដែនកម្ពុជាថៃ។ លោកបន្តថា បន្ទាប់ពីប្រមូល​បានទិន្នន័យដែលអង្គការសង្គមស៊ីវិលបានចុះទៅអង្កេត និងសាកសួរដោយផ្ទាល់ហើយនោះ គឺត្រូវផ្ទៀងផ្ទាត់ជាមួយទិន្នន័យដែលរាជរដ្ឋាភិបាលកម្ពុជាមាន​ដើម្បីប្រាកដថា ទិន្នន័យទាំងនោះគឺពិតជាដូចគ្នា មុននឹងដាក់ពាក្យប្តឹងតាមយន្តការអន្តរជាតិ​។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា បណ្ដឹងដែលអង្គការសង្គមស៊ីវិលគ្រោងដាក់ទៅតាមយន្តការអន្តរជាតិនេះគឺដើម្បីជំរុញតុលាការអន្តរជាតិឱ្យធ្វើការលើរឿងនេះ។ លោកបន្តថាក្រៅពីបណ្ដឹងនេះគឺមានបណ្ដឹងជាលក្ខណៈជាបុគ្គលដោយអង្គការសង្គមស៊ីវិល នឹងជួយដល់ជនរងគ្រោះខ្មែរពីការរំលោភសិទ្ធិម​នុស្ស ឬឧក្រិដ្ឋកម្មផ្សេងៗ ដើម្បីរៀបចំបណ្ដឹងចូលក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះលោកថា សង្គមស៊ីវិលក៏គ្រោងដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅពេលដែលរកឃើញថាបុគ្គលណាដែលជាអ្នកធ្វើឱ្យសង្គ្រាមកើតឡើង

យ៉ាងនេះក្តីក្រុមអង្គការសង្គមស៊ីវិលទាំងនោះមិនទាន់បញ្ជាក់ទេថា បណ្ដឹងដែលរៀបចំនោះនឹងត្រូវដាក់នៅពេលណានៅឡើយទេ។

គួរបញ្ជាក់ថា នេះគឺជាសន្និសីទសារព័ត៌មានលើកទី២ហើយ ដែលក្រុមអង្គការសង្គមស៊ីវិលបានរៀបចំឡើងបន្ទាប់ពីបានចុះអង្កេងស្រាវជ្រាវរកទិន្នន័យស្តីពីផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា៕

 

ព័ត៌មានទាក់ទង

អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃ​ប្រ​ទេស​ទាំងពីរ គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក កម្ពុជាបញ្ជាក់ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា" 
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម