
ដោយ៖ សំនៀង
មន្រ្តីរាជការជាង ១ម៉ឺននាក់ ក្នុងខេត្តក្រចេះ បាននឹងកំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងនោះក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ដែលជាស្រ្ដី មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការគាំពារខាងលើនេះទេ រាជរដ្ឋាភិបាលក៏បានផ្ដល់ជូន បន្ថែមនូវប្រាក់ឧបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាល ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋា ភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ដែល ប.ស.ស. ជាសេនាធិការបើកផ្ដល់ជូន។
នេះជាប្រសាសន៍ របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. អញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ហេង សុថា អភិបាលរង តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំ សុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២។
ឯកឧត្តមអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និង កុមារអាយុក្រោម ២ឆ្នាំ ដែលធានាបានថាសមាជិក ប.ស.ស. ទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភតាមរយៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះ ប្រកបដោយតម្លាភាព ឆាប់រហ័ស និងទាន់ពេលវេល។
ក្នុងនោះឯកឧត្តមបញ្ជាក់បន្ថែមថា គោលនយោបាយផ្ដល់ប្រាក់ឧបត្ថម្ភនេះ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិ បាល ក្នុងគោលបំណងអភិវឌ្ឍមូលធន មនុស្សដោយផ្ដើមចេញពីការគិតគូរលើអាហារូបត្ថម្ភសម្រាប់ស្រ្ដី មានផ្ទៃពោះ និងកុមារ ដែលចែកជា ៣ដំណាក់កាល រួមមាន មុនពេលសម្រាល ពេលសម្រាលកូន ក្រោយ សម្រាលកូនពេលមកទទួលសេវា ពិនិត្យសុខភាព និងពេលយកកូនទៅទទួលថ្នាំបង្ការសុខភាពរហូតដល់ អាយុ ២ឆ្នាំ៕



វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ
ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1
កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
28-ឧសភា-2026 - ម៉ោង 10:49:AM
28-ឧសភា-2026 - ម៉ោង 10:18:AM
28-ឧសភា-2026 - ម៉ោង 09:45:AM
27-ឧសភា-2026 - ម៉ោង 03:03:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា