
ដោយ៖ កែវ រតនៈ
គម្រោងស្ដីពី ”ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) “គឺជាកិច្ចសហការអនុវត្តរវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត (GRET) ដោយមានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចាប់ពីឆ្នាំ២០២៣ មកម្លេះ ដែលមានគោលបំណងរួម គឺដើម្បីសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ ឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម លើវិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។
ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងស្ដីពី ”ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) “ ដែលប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) បានមានប្រសាសន៍ថា ការអនុវត្តគម្រោង SASI គឺពិតជា បានរួមចំណែកយ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. តាមរយៈកិច្ចប្រជុំ និងទស្សនកិច្ចសិក្សានានា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងបច្ចេកទេសថ្មីៗយកមកអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងនេះក្តីលោកបន្តថាបើទោះជាគម្រោង(SASI) បញ្ចប់ទៅហើយក្តី ប៉ុន្តែមិនមែនមានន័យថា កិច្ចការងារដែលបានធ្វើកន្លងមកត្រូវបញ្ចប់នោះទេ ព្រោះថាក្រុមការងារ បានពិភាក្សាគ្នាយ៉ាងលម្អិត ហើយត្រូវធ្វើឱ្យយ៉ាងណាផលធ្វើឱ្យផលប្រយោជន៍នេះបានទៅដល់ក្រុមគោលដៅ។ ហើយនៅថ្ងៃខាងមុខ លោកជឿជាក់ថាគម្រោងនេះត្រូវបានលទ្ធផលបន្ទាប់ពីពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានកិច្ចពិភាក្សាបន្តទៀតថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឈានទៅរកគោលដៅដែលភាគីពាក់ព័ន្ធចង់បាន។
លោក THIBAUT Hanquet ប្រធានគ្រប់គ្រងកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការហ្រ្គេត មានប្រសាសន៍ថាគម្រោង(SASI)គឺជាគម្រោងដែលបន្សាំទៅនឹងការកើនឡើងរបស់ប្រជាជនតាមទីជនបទ និងប្រជាជនដែលប្រកបរបរកសិកម្មនៅកម្ពុជា ឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមលើវិស័យកសិកម្ម និងសុខភាពប្រជាជនកម្ពុជា។ លោកបន្តថាការពង្រីកនូវវិសាលភាពនៃការធានារ៉ាប់រងនូវសុខភាពសង្គមទៅកាន់ប្រជាជននៅតាមតំបន់ជនបទនៅតែជាបញ្ហាសំខាន់ដែលត្រូវតែបន្តធ្វើ៕





កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃប្រទេសទាំងពីរ
គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត
រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក
កម្ពុជាបញ្ជាក់ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ
នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន
ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"
គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា
29-មករា-2026 - ម៉ោង 03:28:PM
28-មករា-2026 - ម៉ោង 09:17:AM
27-មករា-2026 - ម៉ោង 11:06:AM
27-មករា-2026 - ម៉ោង 06:57:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា