សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ

05-គុម្ភះ-2026 - ម៉ោង 02:57:PM

 

ដោយ៖ វិចិត្រ

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈលិខិតតវ៉ា ចុះថ្ងៃ​ទី៤ ខែកុម្ភៈ បានលើកឡើងថា ខ្លួនតវ៉ាជាផ្លូវការប្រឆាំងនឹង ការដាក់កុងតឺន័រចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែន អន្តរ​ជាតិអានសេះ។

 

ក្រសួងការបរទេសកម្ពុជា បានហៅសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាង​ជាក់ច្បាស់​លើ​អធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា អាច​នឹងធ្វើឱ្យមានការផ្លាស់​ប្តូរ​បរិយាកាស​សន្តិ​សុខ​នៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការគ្រប់​គ្រង់​ដោយយោធា ឬបង្កើតស្ថានភាពថ្មី​នៅ​លើ​ទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់​ដល់​កិច្ច​ខិត​ខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និង​រារាំង​ដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃ​ថ្នូរ​របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិរបស់ពួកគេវិញ។

 

ជាមួយគ្នានេះកម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះអ្វីដែលខ្លួនហៅថាជាសកម្មភាពខុសច្បាប់ ដែលជាការ​ពង្រឹ​ង​​ការកាន់កាប់លើទឹកដីកម្ពុជាដោយប្រទេសថៃ។

 

ក្នុងនោះក្រសួងការបរទេស និងហប្រតិបត្តិការអន្តរជាតិកម្ពុជា​ក៏បានចាត់​ទុក​សកម្ម​ភាព​នេះថា ផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃ​សេច​ក្តី​ប្រ​កា​ស​រួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

 

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះ​ស្រាយ ប្រកប​ដោយមិត្តភាពចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយ​ប្រ​ទេស​ជិត​ខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ទន្ទឹម​នឹង​នេះ កម្ពុជា ក៏ប្រ​កា​ន់​ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ​ដោយ​ក​ម្លាំង​ឡើយ​៕

 

ព័ត៌មានទាក់ទង

សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត ក្រសួងការពារជាតិ បដិសេធការចោទប្រកាន់ថាកម្ពុជាជាអ្នកបង្ករឱ្យមានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្ពុជាប្រគល់ជនជាតិថៃម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជាជូនភាគីថៃ កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារ​ទំ​នាក់ទំនង​ព័ត៌​មាន​​ថៃ ក្រសួងវប្បធម៌តវ៉ា  ការដាក់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវត្ថុដទៃទៀត  ក្នុងបញ្ជីបូជនីយដ្ឋានជាតិរបស់ប្រទេសថៃ ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ រដ្ឋសភាអនុម័តជាផ្លូវការដោយសំឡេងគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់«កាតព្វកិច្ចយោធា» សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម