
ដោយ៖ វិចិត្រ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាត់ទុកសកម្មភាពអរិភាពអគ្គលេខា ធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ នឹងធ្វើឱ្យប៉ះដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពនៃ ប្រទេសទាំងពីរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើការតវ៉ាជំ ទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា។ កម្ពុជាហៅសកម្មភាពនេះថា មានទម្រង់ជាពាក្យ បណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលខាងលើកម្ពុជា បារម្ភខ្លាំងថាពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងនោះដែរក្រសួងការបរទេសកម្ពុជាថាចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។ ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ។
ជាមួយគ្នានេះកម្ពុជាក៏ជំរុញឱ្យប្រទេសថៃចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយ នេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំ នានាដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារ ទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃប្រទេសទាំងពីរ
គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត
រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក
កម្ពុជាបញ្ជាក់ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ
នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន
ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"
គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា
29-មករា-2026 - ម៉ោង 03:28:PM
28-មករា-2026 - ម៉ោង 09:17:AM
27-មករា-2026 - ម៉ោង 11:06:AM
27-មករា-2026 - ម៉ោង 06:57:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា