
ដោយ៖ កែវ រតនៈ
តាមការចេញផ្សាយនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានរាយការណ៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់ជនភៀសសឹកដែលរងផលប៉ះពាល់ពីការឈ្លានពានតាមព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គោលបំណងនៃកិច្ចប្រជុំគឺកំណត់ទីតាំងសម្រាប់រៀបចំលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់ប្រជាជនដែលរងគ្រោះ និងបំពេញតម្រូវការសុវត្ថិភាពនៅតាមព្រំដែន។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រតិបត្តិការរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ តាមប្រព័ន្ធអនឡាញផងដែរ។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានរងការខូចខាតផ្ទះសម្បែងចំនួន ៣៣៦ ខ្នង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ននេះ ស្ថិតក្រោមគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤–២០៣៥ ដែលផ្តោតលើការគាំទ្រជនងាយរងគ្រោះ និងអ្នកគ្មានទីជម្រក។ គោលនយោបាយនេះផ្ដល់ការគាំទ្រដល់កម្មវិធីសាច់ប្រាក់ឧបត្ថម្ភសម្រាប់សិស្ស និងនិស្សិតពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ការរៀបចំលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាជនមានចំណូលទាប និងជនរងគ្រោះ និងការគាំទ្រក្រុមជនងាយរងគ្រោះសម្រាប់ស្នាក់នៅបណ្តោះអាសន្ននៅតាមវត្តអារាម និងទីកន្លែងសាសនាផ្សេងៗ។
គួររំលឹកថា ប្រជាពលរដ្ឋនៅខេត្តទាំង៥នេះ នៅតែបន្តភៀសសឹក និងស្នាក់នៅជំរុំភៀសសឹក ដោយសារតែកងទ័ពថៃបានបើការវាយប្រហារឈ្លានពានមកលើកម្ពុជាតាមបណ្ដោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕





រូបភាព៖ ក្រសួងរៀបចំដែនដី
កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា
បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ
កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី
របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរដែលមកពីថៃជាង ៦០ម៉ឺននាក់មានការងារធ្វើ
កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣
កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET
06-មេសា-2026 - ម៉ោង 11:32:AM
03-មេសា-2026 - ម៉ោង 11:38:AM
01-មេសា-2026 - ម៉ោង 09:19:AM
30-មិនា-2026 - ម៉ោង 11:52:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា