
ដោយ៖ កែវ រតនៈ
ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដូចនេះកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តមមានប្រសាសន៍ថា តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គឺបានបង្ហាញឱ្យពិភពលោក បានយល់យ៉ាងច្បាស់ថា ថៃបានបំពាន និងឈ្លានពានកម្ពុជា។ កម្ពុជា គឺជាជនរងគ្រោះនៃរំលោភបំពានពីសំណាក់យោធាថៃ។ ទម្រាំនឹងយកបានពាក្យនេះ ហើយទម្រាំនឹងពិភពលោកទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ គឺរាជរដ្ឋាភិបាលបានអត់ធ្មត់ ពោលគឺ អនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា មានការគ្រោងទុកជាមុន មានលក្ខណៈជាប្រព័ន្ធ និងបានកំណត់គោលដៅក្នុងការវាយប្រហារដោយប្រើប្រាស់អាវុធមិនសមាមាត្រ និងប្រើលេសដដែលៗចោទបំពានមកលើកម្ពុជា។ ថៃបានបង្កើតសង្គ្រាមបីក្នុងពេលតែមួយ គឺ សង្គ្រាមយោធា សង្គ្រាមការទូត និងផ្លូវច្បាប់ និងសង្គ្រាមព័ត៌មាន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្ទីរព័ត៌មាន ព្រមទាំងអាជ្ញាធរខេត្តដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ ដែលបានព្យាយាមសម្របសម្រួលនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលដល់ទីតាំងរងការបំផ្លិចបំផ្លាញដោយយោធាថៃ ដើម្បីអនុញ្ញាតដល់អ្នកសារព័ត៌មាន ប្រមូលព័ត៌មានពិតជាក់ស្តែង សម្រាប់ផ្សព្វផ្សាយដល់ដៃមនុស្សទូទាំងពិភពលោកបានដឹងពីការរងគ្រោះរបស់ប្រជាជនកម្ពុជា ដែលកើតឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ។
ឯកឧត្តម នេត្រ ភក្ត្រា បន្ថែមថា ការចុះមកផ្ទាល់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ ជុំវិញជនភៀសសឹក ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារ៉ាមដោយយោធាថៃ និងការដាក់ទូកុងតឺន័រ រាយបន្លាលួសរបស់យោធាថៃ ក្រោយបទឈប់បាញ់។ ដោយមានអត្ថបទជាច្រើនត្រូវបានសរសេរ និងផ្សព្វផ្សាយទាំងរូបភាព និងរូបថតដែលផ្តិតចេញពីតំបន់រងគ្រោះ គឺបានផ្តល់នូវការពិត នៃការរងគ្រោះរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកបញ្ហាព្រំដែននេះជាបញ្ហាអូសបន្លាយរយៈពេលវែង ដែលទាមទារឱ្យមានការពង្រឹងភាពធន់ រៀនរស់ និងសម្របខ្លួនក្នុងបញ្ហា និងខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ យើងមិនត្រូវបណ្ដែតបណ្ដោយឱ្យខ្លួនយើងទោរទន់ និងបាក់ទឹកចិត្តទៅតាមសង្គ្រាមបានឡើយ។ យើងត្រូវតែរឹងមាំទាំងស្មារតី ទាំងសមត្ថភាព និងធនធាន ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យកាន់តែរុងរឿងនាថ្ងៃអនាគត៕






រូបភាព៖ ក្រសួងព័ត៌មាន
កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា
បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ
កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី
របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរដែលមកពីថៃជាង ៦០ម៉ឺននាក់មានការងារធ្វើ
កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣
កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET
06-មេសា-2026 - ម៉ោង 11:32:AM
03-មេសា-2026 - ម៉ោង 11:38:AM
01-មេសា-2026 - ម៉ោង 09:19:AM
30-មិនា-2026 - ម៉ោង 11:52:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា