សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ

12-មករា-2026 - ម៉ោង 10:43:AM

ដោយ៖ សំនៀង

 

តាមរយៈសេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារ ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៃភូមិថ្មី និងភូមិសង្គម ឃុំ សណ្តាន់ ស្រុក សំបូរ ខេត្តក្រចេះ ឲ្យបានជ្រាបថាៈ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទ ផ្សាយជាសាធារណៈនូវឯកសារសុរិយោដីដែលមានប្លង់សុរិយោដីនិងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

 

រដ្ឋបាលខេត្តក្រចេះបានបន្តថា ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអង្គភាពនានាដែលពាក់ព័ន្ធនឹងដីធ្លីទាំងអស់ស្ថិតក្នុង តំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាព ត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬ ជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូល ទាំងថ្ងៃឈប់សំរាក) គិតចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ជាកំហិត ដែលមានទីតាំងនៅ នៅបរិវេណវត្តសទ្ធារាម ភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ផុតកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា  ទិន្នន័យដែលបានបើកចំហរជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយ មិនអាចជំទាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ។

 

សូមបញ្ជាក់ ផុតកំណត់រយៈពេលនៃការបិទផ្សាយជាសារធារណៈនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូក សរុបហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្តដើម្បីពិនិត្យសម្រេច រួចបញ្ចូនអោយរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញត្រឹមត្រូវតាមច្បាប់។ គណៈកម្មការរដ្ឋបាល នឹងដាក់ទីតាំងបណ្តោះអាសន្ននៅកន្លែងបិទផ្សាយដើម្បីរង់ចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ៕

ព័ត៌មានទាក់ទង

អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម