សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងរៀបចំវេទិកាសាធារណៈជូនប្រជាពលរដ្ឋ

11 ម៉ោងមុន

ដោយ៖ កែវ រតនៈ

យោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ រួមជាមួយលោកជំទាវអនុរដ្ឋលេខាធិការ ផល្លី ភិមាន និងក្រុមការងារ បានចុះពិនិត្យការងារសាងសង់កម្រាលឥដ្ឋក្នុងសាលាបឋមសិក្សាដងទង់ និងបាន នាំយកកុំព្យូទ័រដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ដ.ន.ស ប្រគល់ជូនរដ្ឋបាលឃុំខ្ជាយខាងជើង។

ក្នុង​ឱកាសនោះដែរ ក្រុមការងារក៏បានចុះពិនិត្យវឌ្ឍនភាពស្តារស្រះអង្គតាត្នោត និងប្រឡាយទឹកប្រវែង ៤០០ម៉ែត្រ រួមទាំងបានពិភាក្សាលើការជួសជុលអគារវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់។

ជាមួយគ្នានេះ ក្រុមការងារក៏បានដឹកនាំវេទិកាសាធារណៈជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋភូមិទាំង៩ ក្នុងឃុំទទុង ដើម្បីស្វែងយល់ពីសក្តានុពលមូលដ្ឋាន ព្រមទាំងពិភាក្សាដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ទាំងការដាំដុះ និងការចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើង៕

 រូបភាព៖ ក្រសួងដែនដី

ព័ត៌មានទាក់ទង

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងរៀបចំវេទិកាសាធារណៈជូនប្រជាពលរដ្ឋ បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម