ដោយ៖ សំនៀង
មន្ត្រី និងអាជ្ញាធរខេត្តកណ្តាល បានចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន៤៦៨២ ដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិចំនួន៩ នៃសង្កាត់ចំនួន២ ក្នុងសំពៅពូន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ភូមិទាំង៩នោះមានដូចជា ភូមិជ្រោយស្នោ ភូមិព្រែកជ្រៃ ភូមិខ្នារតាំងយូ ភូមិព្រែកជ្រៃក្រៅ ភូមិខ្នាតាំងយូត្បូង ភូមិព្រែកទន្លា សង្កាត់ព្រែកជ្រៃ, ភូមិកំពង់ថ្កុល ភូមិកប៉ាល់គឿង និងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ថ្លែងនាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការផ្ដល់កម្មសិទ្ធិនៅ ពេលនេះ គឺផ្ដល់ជូនប្រជាពលរដ្ឋនៅកាយាល័យច្រកចេញចូលតែមួយរបស់សាលាក្រុងសំពៅពូន ដោយត្រូវផ្ដល់ជូនប្រជាពលរដ្ឋរហូតដល់អស់បណ្ណកម្មសិទ្ធិ និងបានស្នើឱ្យប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លីស្ថិតនៅភូមិខាងលើ ឱ្យទៅទទួលបានកម្មសិទ្ធិដីធ្លីនេះឱ្យបានគ្រប់ៗគ្នា។
លោកបានបន្ថែមថា ការផ្ដល់បណ្ណកម្មសិទ្ធិនៅការិយាល័យច្រកចេញចូលតែមួយនេះ គឺប្រជាពលរដ្ឋមិនតម្រូវឱ្យកាន់ឯកសាររត់ការទៅកន្លែងណាផ្សេងឡើយ គឺមកទទួលនូវការិយាល័យច្រកចេញចូលតែមួយ ហើយរាល់ឯកសារទាំងអស់ គឺមន្ត្រីជាអ្នកសម្របសម្រួល ធ្វើជូនប្រជាពលរដ្ឋដោយមិនគិតលុយឡើយ តែប្រជាពលរដ្ឋនៅតែមានកាតព្វកិច្ច ក្នុងការបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់រដ្ឋ។ ជាមួយគ្នានេះដែរ អភិបាលខេត្តកណ្ដាលរូបនេះ បានណែនាំដល់មន្ត្រីសុរិយោដីទាំងអស់ ត្រូវធានាថារាល់បានកម្មសិទ្ធិទាំងអស់ ត្រូវបានផ្ដល់ជូនដល់ដៃកម្មសិទ្ធិករបានគ្រប់ៗគ្នា ហើយមិនត្រូវរុញឯកសារឱ្យប្រជាពលរដ្ឋ ធ្វើការរត់ឯកសារដោយផ្ទាល់នោះទេ។ ក្នុងករណីដែលមានមន្ត្រីឱ្យឯកសារទៅប្រជាពលរដ្ឋ ដើម្បីរត់ការ ឯកឧត្តម គួច ចំរើន បានស្នើឱ្យពលរដ្ឋរាយការណ៍ទៅកាន់លោកដោយផ្ទាល់ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេល។
អភិបាលខេត្តកណ្តាលរូបនេះ ប្រាប់ឱ្យប្រជាពលរដ្ឋរក្សាទុកដាក់បណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានត្រឹមត្រូវ ក្រោយទទួបានហើយនោះ ព្រោះវាមានសារៈសំខាន់ និងមានសម្លៃ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ធ្វើឱ្យដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ។
ក្រុងសំពៅពូន គឺជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង១៣ ផ្សេងទៀត ដែលបានបិទបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយរាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង) អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវទទួលស្គាល់នោះទេ មានតែប័ណ្ណកម្មសិទ្ធិដីធ្លីមួយមុខគត់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការ លក់ ជួល សាងសង់ និងធ្វើអ្វីផ្សេងៗទៀតបាន។ ហើយដីធ្លីដែលមិនទាន់មានបានកម្មសិទ្ធិ ចង់លក់ ជួល សាងសង់ ឬធ្វើអ្វីផ្សេងទៀត ត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញ ទើបមានសិទ្ធិប្រើប្រាស់ដីនោះបាន។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តម គួច ចំរើន៕


ដីសម្បទានសង្គមកិច្ច នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍជនបទ
ពលរដ្ឋរងបញ្ហាដីធ្លីនៅខេត្តកោះកុង បន្តស្នើអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លី
វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ
បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
03-សីហា-2026 - ម៉ោង 02:12:PM
01-មិថុនា-2026 - ម៉ោង 02:52:PM
28-ឧសភា-2026 - ម៉ោង 06:59:AM
21-ឧសភា-2026 - ម៉ោង 11:37:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា