
អត្ថបទ៖ CCFC
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC រួមជាមួយបុគ្គលិកសមាគម និងក្រុមប្រឹក្សាតំណាងទាំង១៤ខេត្ត ចូលរួមពិធីសំណេះសំណាល និងចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្តីការក្រសួង។

នៅក្នុងពិធីនោះ ឯកឧត្តម ទព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ធ្វើបទបង្ហាញអំពីរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចសហការរវាងក្រសួងដែនដី ជាមួយនឹងសម្ព័ន្ធសហគមន៍កសិករកម្ពុជា នាពេលកន្លងមក លោកបានមានប្រសាសនថា ចាប់ពីខែមីនា ឆ្នាំ២០២៤មក សមាគម CCFC បានកិច្ចប្រត្តិបត្តការជាមួយនឹងក្រសួងដែនដី ក្នុងការរួមចំណែកចូលរួមដោះស្រាយបញ្ហាដីធ្លីបានកាន់តែប្រសើរជាមួយនឹងគ្រប់ផ្នែកនៃអ្នកពាក់ព័ន្ធទាំងអស់។ ជាលទ្ធផលឃើញថា ស្ថានភាពនៃការកៀរគរ និងការប្រមូលផ្ដុំពាក់ព័ន្ធនឹងបញ្ហាដីធ្លីត្រូវបានកាត់បន្ថយជាអតិបរមា ដោយគ្រប់ភាគីពាក់ព័ន្ធបានយល់ព្រមក្នុងការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈការចចារ ការសម្របសម្រួលប្រកបរដោយការទទួលខុសត្រូវ និងយោគយល់គ្នាបានល្អប្រសើរជាងពេលកន្លងមក ដែលមានការភាន់ច្រលំ ឬមិនយល់ពីគ្នារវាងសមាជិករបស់សមាគម និងអជ្ញាធរមានសមត្ថកិច្ច។
ឯកឧត្តម បានបន្តថា ថ្ងៃនេះជាពេលវេលាដ៏វិសេសវិសាល ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោយមានការចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាប្រធានក្រុមប្រត្តិបត្ត ក្រុមការងារសម្របសម្រួលដោះស្រាយវិបត្តដីធ្លីក្នុងភូមិសាស្ត្រនៃខេត្តគោលដៅទាំង១៤របស់សមាគម CCFC ដែលកំពុងអនុវត្តការងារជាមួយ។

ជាមួយគ្នានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានធ្វើបទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃសកម្មភាពការងាររបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោយលោកបានលើកឡើងអំពីស្ថានភាពទូទៅនៃការដោះស្រាយវិវាទដីធ្លី គិតមកដល់ត្រឹមឆ្នាំ២០២៥ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានកំពុងធ្វើការជាមួយក្រុមគោលដៅសំខាន់ៗ រួមមាន កសិករខ្នាតតូចនៅតំបន់ជនបទដែលរងផលប៉ះពាល់ពីបញ្ហាដីធ្លី ក្រុមស្រ្តីជនបទ យុវកសិករ សមាជិក និងសមាជិកា សកម្មជន គណៈកម្មការសហគមន៍មូលដ្ឋាន គណៈកម្មការបណ្តាញកសិករថ្នាក់ខេត្ត និងក្រុមប្រឹក្សាតំណាង។
លោកបានបន្តថា ការអនុវត្តគម្រោងនេះ បានគ្របដណ្តប់លើសហគមន៍/ក្រុម និងបណ្តាញសរុបចំនួន ១៧៤ រួមមាន សហគមន៍ចំនួន ៩៣ ដែលមានបញ្ហាដីធ្លី និងសហគមន៍វិស័យស្បៀងអាហារ ក្រុមសន្សំចំនួន ២១ ក្រុមស្រ្តីជនបទចំនួន៤០ ក្រុមយុវកសិករចំនួន៨ សហគ្រាសទឹកសុទ្ធចំនួន ១ បណ្តាញកសិករថ្នាក់ខេត្តចំនួន១២ ដែលស្ថិតនៅក្នុងខេត្តគោលដៅចំនួន ១៤ រួមមាន ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពត តាកែវ កណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ សៀមរាប កំពង់ធំ និងកំពង់ចាម។ លោកបានបន្តថាសកម្មភាពអនុវត្តគម្រោងមានអ្នកទទួលផលសរុបចំនួនជាង ១៥៨០០គ្រួសារ ក្នុងនោះគិតជាអ្នកប្រមាណ ៦៣២០០ នាក់ ស្រ្តីជនបទចំនួន ៣៧៩២០ នាក់ និងយុវកសិករជនបទចំនួន ១៧៦៩៦ នាក់ ដែលបង្ហាញពីការផ្ដោតសំខាន់លើការចូលរួមរបស់ស្រ្តី និងយុវជន ក្នុងដំណើរការ អភិវឌ្ឍសហគមន៍ និងការកសាងជីវភាពប្រកបដោយចីរភាព។
បើតាមលោក ថេង សាវឿន នៅឆ្នាំ២០២៤ សមាគមសម្ព័ន្ធសហគមន៍កសិករ (CCFC) បានដាក់ស្នើករណីវិវាទដីធ្លីសរុបចំនួន ៥៦ករណី ដើម្បីស្វែងរកដំណោះស្រាយតាមនីតិវិធីច្បាប់ ដែលក្នុងចំណោមនេះ មានករណីចំនួន៤៥ករណី ទទួលបានលទ្ធផលវិជ្ជមាន ដែលបង្ហាញពីការវិវឌ្ឍ និងកិច្ចសហការល្អរវាងសហគមន៍ អាជ្ញាធរ និងភាគីពាក់ព័ន្ធ។ លោកសាវឿនបានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីដែលបានដោះស្រាយ ២២ករណី កំពុងរងចាំការវាស់វែងតាមនីតិវិធីបន្ទាប់ពីធ្វើកំណត់ហេតុព្រមព្រៀង ២៣ករណី បានព្រមព្រៀង មានកំណត់ហេតុ និងបានបញ្ជូនទៅអាជ្ញាធរខេត្ត ដើម្បីបន្តដំណើរការតាមផ្លូវច្បាប់ លទ្ធផលនេះបង្ហាញថា ការដោះស្រាយវិវាទកំពុងដំណើរការទៅមុខ ទោះបីជាត្រូវការពេលវេលា និងការសម្របសម្រួលបន្ថែមក៏ដោយ ហើយករណីនៅសេសសល់ និងការបន្តស្ទើរសុំជជកស្វែងរកដំណោះស្រាយ នៅមានករណីចំនួន ១២ករណី មិនទាន់មានកំណត់ហេតុព្រមព្រៀង រួមមាន ខេត្តកំពង់ស្ពឺ ៣ករណី ខេត្តត្បូងឃ្មុំ ៤ករណី ខេត្តព្រះសីហនុ ៣ករណី ខេត្តសៀមរាប ១ករណី ដែលករណីទាំងនេះត្រូវការបន្តជំរុញការសន្ទនា និងការសម្របសម្រួលជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌។ សម្រាប់ករណីអាទិភាពធំៗ ដែលបានឯកភាពជាគោលការណ៍សម្បទានសង្គមកិច្ចថ្នាក់ជាតិ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង និងស្វាយរៀង បច្ចុប្បន្នស្នើសុំគោលការណ៍ពីឯកឧត្តមឧបពិនិត្យសម្រេចក្នុងការដោះស្រាយជូនប្រជាពលរដ្ឋតាមគោលការណ៍ច្បាប់សមស្របដើម្បីលើកម្ពស់ “យន្តការបរិយាកាគ្មានវីវាទ” ករណីទាំងនេះជាឱកាសសំខាន់ក្នុងការផ្ដល់ដីធ្លីដល់ប្រជាពលរដ្ឋខ្វះខាត និងលើកកម្ពស់សុវត្ថិភាពជីវភាពរស់នៅរបស់ពួកគេ។ ការគាំទ្រពីក្រសួងដែនដីនិងលទ្ធផលគម្រោងដំណាក់កាលទី១ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានទទួលការគាំទ្រហិរញ្ញវត្ថុ ពីក្រសួងដែនដី នគររូបណីយកម្ម និងសំណង់ បានគាំទ្រយ៉ាងសកម្មលើគម្រោង “ការពង្រឹងភាពអង់អាចសហគមន៍អំពីសិទ្ធិ និងច្បាប់ដីធ្លី” ដែលគម្រោងចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៥ ដែលអនុវត្តនៅ ខេត្តគោលដៅចំនួន១៤។

ថ្លែងនាឱកាសនេះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសនថា កិច្ចសហប្រតិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) នាពេលនេះ ជាកិច្ចសហប្រតិបត្តិការគំរូមួយ ដែលបង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល។
ឯកឧត្តម ក៏បានស្នើឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា សហការជាមួយក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ងាកមកគិតគូរ ពីការលើកកម្ពស់ជីវភាពបងប្អូនពលរដ្ឋយើងឱ្យប្រសើរឡើង គិតគូរពីក្រុមគ្រួសារនៅតាមភូមិ ដោយកំណត់នូវតម្រូវការចាំបាច់ដែលសមាគម និងក្រសួង អាចជួយគាំទ្រពួកគាត់ ដែលជាកិច្ចការដ៏ត្រឹមត្រូវសម្រាប់ជួយកសិករយើង ធ្វើយ៉ាងណាឱ្យគាត់មានលំនៅឋានរស់នៅសមរម្យ ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន និងមានពេលវេលាលំហែជួបជុំគ្រួសារ ដែលនេះជាផ្នែកមួយជួយកសាងខឿនសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំ៕








ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល
ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ
ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច"
30-មិនា-2026 - ម៉ោង 05:29:PM
23-មិនា-2026 - ម៉ោង 11:01:AM
19-មិនា-2026 - ម៉ោង 10:50:AM
14-មិនា-2026 - ម៉ោង 11:55:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា