សារព័ត៌មានបៃតងប៉ុស្តិ៍

ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ

15 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ក្នុងការប្រារព្ធទិវាអន្តរជាតិនារី នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅក្រុមប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ពួកគាត់​ ​មាន​វីវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ គ្លូប៊​ល​ ហ្គ្រី​ន​ (ខេ​ម​បូ​ឌា) អេនើ​ជី​ ​ឌី​វេឡុ​ប​មេន​ ​ដោយពួកគាត់អះអាង​ថា​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ឈូស​ឆាយដី​ ​និង​ដំណាំ​របស់​ពួកគាត់​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៥​ ​ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរកសិកម្មរបស់ពួកគាត់។ ករណីនេះ ក្រុមប្រជាពលរដ្ឋទាំងនោះស្នើឱ្យលោកអភិបាលស្រុករវៀងជួយដោះស្រាយវិវាទដីធ្លីនេះជូនពួកគាត់។

ករណីនេះអភិបាលស្រុករវាងគឺលោក ហោ ប៊ុនហួរ ដែលបានចូលរួមក្នុងទិវាអន្តរជាតិនារីដែរនោះ មានប្រ សាសន៍ថាលោក មិនទាន់បានដឹងរឿងនេះលម្អិតនោះទេ ដូចនេះលោកមិនទាន់អាចដោះស្រាយវិវាទដីធ្លីនេះជូនប្រជាពលរដ្ឋបាននោះទេ។ យ៉ាងនេះក្តីលោកស្នើឱ្យប្រជាពលរដ្ឋរកពេលវេលាណាសមរម្យដើម្បីដោះស្រាយ ដោយមានការចូលរួមពីមន្ត្រីជំនាញ ភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ព្រោះថា លោកមកចូលរួមនេះគឺលោកបានត្រៀមតែរឿងសិទ្ធិនារីប៉ុណ្ណោះ។

ទោះជាយ៉ាងណាមិនទាន់មានការឆ្លើយតបពីភាគីក្រុមហ៊ុនគ្លូប៊​ល​ ហ្គ្រី​ន​ (ខេ​ម​បូ​ឌា) អេនើ​ជី​ ​ឌី​វេឡុ​ប​មេន ដែលរងការចោទប្រកាន់នោះទេ។

បើតាមប្រជាពលរដ្ឋវិវាទធី្លរវាងប្រជាពលរដ្ឋជាមួយ​ក្រុមហ៊ុន​ គ្លូប៊​ល​ ហ្គ្រី​ន​ (ខេ​ម​បូ​ឌា) អេនើ​ជី​ ​ឌី​វេឡុ​ប​មេន​នេះ គឺហាក់កាន់តែកើតឡើងខ្លាំងនៅប្រមាណ២ទៅ៣ខែចុងក្រោយនេះពោលគឺនៅដើមឆ្នាំ២០២៦នេះតែម្ដង៕

ព័ត៌មានទាក់ទង

ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច" អតិថិជនទិញផ្ទះពីក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី​ពន្លឿនការដោះស្រាយ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម