
អត្ថបទ៖ សំនៀង
ប័ណ្ណកម្មសិទ្ធិដីធ្លី ឬ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,១៥៤ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្ត កណ្ដាល និងមន្ទីរជំនាញចែកជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ស្ថិតក្នុងឃុំភ្នំបាត ឃុំផ្សារដែក ឃុំវិហារលួង ឃុំកោះចិន ឃុំពញាឮ ឃុំឃ្លាំង និងឃុំទំនប់ធំ នៅក្នុងបរិវេណសាលាស្រុកពញាឮ។ ពិធីចែកប័ណ្ណ កម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់អាជ្ញាធរស្រុកពញាឮ មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាល នឹងខិត ខំចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់មុនចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតីក្នុងការជម្រុញការចុះបញ្ជីដីធ្លី នេះជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ដើម្បីសម្រេចតាមផែនការនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុក ភូមិ ឃុំសូមផ្សព្វផ្សាយ និងលិខិតអញ្ជើញជូនបងប្អូនប្រជាពលរដ្ឋមកទទួលប័ណ្ណកម្មសិទ្ធិ ដីធ្លីបានដល់ដៃគ្រប់ៗគ្នា។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈ សំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ បញ្ជាក់បានថាដីធ្លីរបស់ខ្លួន ស្របតាមច្បាប់ ដីមានសុវត្ថិភាពទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយ ជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ជាដើម៕
បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល
ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ
02-មេសា-2026 - ម៉ោង 11:56:AM
01-មេសា-2026 - ម៉ោង 11:07:AM
30-មិនា-2026 - ម៉ោង 05:29:PM
23-មិនា-2026 - ម៉ោង 11:01:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា