សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម

ម្សិលមិញ ម៉ោង 03:41:PM

អត្ថបទ៖ សំនៀង

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឍ្ឍចន្ទក្រហម ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលដៅរួមចំណែកលើកទឹកចិត្តខ្ពស់ដល់កិច្ចសហប្រតិបត្តិការនានាក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសំរាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងហានិភ័យពីគ្រោះមហន្តរាយ និងគ្រោះអាសន្ននានាជាយថាហេតុ ហើយកំពុងត្រូវការជំនួយមនុស្សធម៌។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការប្រារព្ធពិធីនាពេលនេះ មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឱ្យប្រជាជនក្នុងខេត្តតាកែវបានយល់ និងជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីសកម្មភាពមនុស្សធម៌ និងបញ្ហាប្រឈមជាសកល ដែលបានក្លាយជាក្តីកង្វល់រួមនៃចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយចាំបាច់ត្រូវរួបរួមគ្នាគិតគូរ និងរកដំណោះស្រាយបន្ទាន់សម្រាប់ការជួយសង្រ្គោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ចំពោះខេត្តតាកែវ កិច្ចការទាំងនេះគឺជាការរួមចំណែកយ៉ាងប្រទាក់ក្រឡាគ្នារវាងសាខាកាកបាទក្រហម និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបបានទាន់ពេលវេលានូវបញ្ហា និងគ្រោះអាសន្ននានា ដែលប្រជាជនបានជួបទុក្ខលំបាក។

ពិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំខេត្ត សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុងទាំង១០ លោក លោកស្រី នាយក នាយករងសាខា សប្បុរសជន មន្រ្តីរាជការ យុវជនកាកបាទក្រហមជាច្រើននាក់ និងមានការចូលរួមថវិកាពីសប្បុរសជននានាជាបណ្តោះអាសន្ន ចំនួន ១២៥.២៩៤,០​៥ដុល្លារ​សហរដ្ឋអាម៉េរិក នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ៕

ព័ត៌មានទាក់ទង

កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម រដ្ឋមន្ត្រីក្រសួងរ៉ែ ថាកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស ក្រសួងចំនួនបីឯកភាពគ្នាលើរបាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លើចំណុចសំខាន់ៗចំនួន៣ សំណើរបស់កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក បានដោះស្រាយចប់ស្ទើរ១00% ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រំលេចនូវវឌ្ឍនភាពរបបសន្តិសុខសង្គមនៅកម្ពុជា រដ្ឋសភាគំាទ្រពេញទំហឹងចំពោះប្រព័ន្ធគាំពារសង្គមដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបវិបត្ដិនានា និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាពនៅខេត្តរតនគិរី ស្ថាប័នជាតិចំនួន៣សហការគ្នារៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម