សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ

22 ម៉ោងមុន

 

អត្ថបទ យូ វាសនា

ការសម្រេចរបស់កម្ពុជាបែបនេះ គឺធ្វើឡើងតាមការណែនាំរបស់សម្តេច ហ៊ុន ​សែន​ អតីតនាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីភាគីថៃ​បានគំរាម​កំហែងក្នុងការ​កាត់ផ្តាច់​ការផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដល់កម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា«ដោយសារការគំរាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិត ពីប្រទេសថៃ»។

ជាមួយគ្នានេះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសរសេរបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធ​ផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន។

ឯកឧត្តម​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា បច្ចុប្បន្នកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រប់កន្លែង ដែលភ្ជាប់នឹងបណ្ដាញជាតិ។ ទោះបីជាយ៉ាងណា ឯកឧត្តម​ បានទទួលស្គាល់ថា មានកន្លែងជាប់ព្រំដែនមួយចំនួន  បានប្រើប្រាស់អគ្គិសនីថៃ ប៉ុន្តែតាមរយៈតង់ស្យុងមធ្យមប៉ុណ្ណោះ។ឯកឧត្តមបន្តថា «មានសហគមន៍តែ៣ប៉ុណ្ណោះ នៅកម្ពុជាដែល  ជាប់នឹងព្រំដែន ដូចជាតំបន់ខ្លះនៅអូរស្មាច់ ដែលបានយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យម ហើយអាហ្នឹងអត់ចូលបណ្ដញជាតិទេ គ្រាន់តែភូមិឃុំជិតគ្នាយកតិចទៅ ដោយសារវាជិតគ្នា»។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ នាព្រឹកថ្ងៃទី១៣ ខែមិថុនា បានបញ្ជាក់ថា ៖ «ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់នៅកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតមទីតាំងផ្សេងទៀតជាកំហិត»។ 

ការសម្រេចបិទការនាំចូលប្រភពផ្គត់ផ្កង់​អគ្គិសនី អ៊ិនធឺណិត និងភាពយន្តថៃ​របស់ក្រសួងជំនាញខាងលើនេះ គឺធ្វើឡើងតាមការណែនាំរបស់សម្តេច ហ៊ុន សែន ដែលកម្ពុជា​អាចឈានដល់ការបញ្ឈប់ការនាំទំនិញ ពី ថៃ ថែមទៀត ប្រសិនបើភាគីថៃនៅតែបន្តគំរាមគំហែងមកលើកម្ពុជា៕

ព័ត៌មានទាក់ទង

ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី លើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ក្នុងខេត្តតាកែវ កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម រដ្ឋមន្ត្រីក្រសួងរ៉ែ ថាកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស ក្រសួងចំនួនបីឯកភាពគ្នាលើរបាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លើចំណុចសំខាន់ៗចំនួន៣ សំណើរបស់កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក បានដោះស្រាយចប់ស្ទើរ១00% ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រំលេចនូវវឌ្ឍនភាពរបបសន្តិសុខសង្គមនៅកម្ពុជា រដ្ឋសភាគំាទ្រពេញទំហឹងចំពោះប្រព័ន្ធគាំពារសង្គមដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបវិបត្ដិនានា និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាពនៅខេត្តរតនគិរី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម