សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ

30-មេសា-2025 - ម៉ោង 05:30:PM

អត្ថបទ៖ វិចិត្រ

រាជរដ្ឋាភិបាលបានផ្តល់ភារកិច្ចដល់ស្ថាប័នចំនួន៣ ក្នុងការគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ដែលជាជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យ និមិត្តរូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយរបស់ជាតិ។

ក្រុមប្រឹក្សាធម្មនុញ្ញ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកដែលមានភារកិច្ចក្នុងការគ្រប់គ្រងវិមានរដ្ឋជម្មនុញ្ញនេះ។ នេះបើតាមសារាចរ ស្តីពី ការគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

ខ្លឹមសារនៃសារាចរខាងលើនេះបានចែងអំពីការផ្តល់ភារកិច្ចដល់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការគ្រប់គ្រង ថែរក្សា ការពារ អភិរក្ស អភិវឌ្ឍ ជួសជុល និងកែលម្អតួសំណង់ដែលជា នីតិបូជនីយដ្ឋានទាំងមូល ទាំងខាងក្នុងនិងខាងក្រៅ រួមទាំងបរិវេណជុំវិញដែលជាបង្គុំនៃសំណង់ នីតិបូជនីយដ្ឋាន ដូចមានគំនូសប្លង់ជាឧបសម្ព័ន្ធនៃសារាចរនេះ។ សារចរក៏បានចែងបន្ថែមថា ការសម្អាតអនាម័យ សេវា និងប្រព័ន្ធបំភ្លឺក្នុងបរិវេណខាងក្នុងនៃ “ខេមរសន្តិមូលសាល» ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលខាងលើ មានទម្រតម្កល់ ព្រះសិរមហាព្រហ្ម ជាការគ្រប់គ្រងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាធម្មនុញ្ញ ចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតួសំណង់ដែលជានីតិបូជនីយដ្ឋានទាំងមូល ទាំងខាងក្នុងនិងខាងក្រៅ រួមទាំងបរិវេណជុំវិញដែលជាបង្គុំនៃសំណង់នីតិបូជនីយដ្ឋាន នៅក្នុងបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដូចមានគំនូសប្លង់ជាឧបសម្ព័ន្ធនៃសារាចរនេះ។

ដោយឡែកសាលារាជធានីភ្នំពេញជាអ្នកទទួលខុសត្រូវក្នុងការធានាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ និងការបំភ្លឺតួសំណង់ដែលជានីតិបូជនីយដ្ឋាននៅផ្នែកខាងក្រៅ និងបរិវេណជុំវិញដែលជាបង្គុំនៃសំណង់នីតិបូជនីយដ្ឋាន ព្រមទាំងថែទាំអំពូលនៅផ្នែកខាងក្រៅ នៃតួសំណង់ សួនច្បារ និងបរិវេណជុំវិញ។ ការភ្ជាប់បណ្តាញនិងការប្រើប្រាស់បរិមាណទឹកនិងអគ្គិសនី ជាបន្ទុកចំណាយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនៅរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះទីតាំងដីរួមទាំងសួនច្បារវិមានរដ្ឋធម្មនុញ្ញ ដែលបានចុះបញ្ជីតាម វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២១៣០១០៥-០២១៤ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នៅក្នុងបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានីភ្នំពេញ។

រីឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវសម្របសម្រួលពិនិត្យលើ ការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតួសំណង់វិមានរដ្ឋធម្មនុញ្ញ និងទីតាំងដីរួមទាំងសួនច្បារ វិមានរដ្ឋធម្មនុញ្ញ របស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងពីរ ដូចមានកំណត់ក្នុងចំណុចទី៣ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

វិមានរដ្ឋធម្ម ត្រូវបានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់ឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាសរុបជាង២លានដុល្លារ(២,២៣៨,៨៤៧ដុល្លារអាមេរិក)។

វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន៕

 

 

 

 

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ ប.ស.ស. ផ្ដើមពិនិត្យ ពិភាក្សាបច្ចេកទេសក្នុងការផ្ដល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមដល់ក្រុមគោលដៅ ស្របតាមលិខិតបទដ្ឋានថ្មីៗ ទាំងមន្ត្រីរាជការ និងឯកជនដែលធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍ ត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្រសួងការងារ អង្គការអុកស្វាម និងសមាគម IDEA ជំរុញឱ្យមានការពង្រីកគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះហ្វូងវង់ទេ ប៉ុន្តែអាចមានភ្លៀងតិចតួចគ្រប់ដណ្តប់លើផ្ទៃដី អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម