សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ

01-ឧសភា-2025 - ម៉ោង 01:56:PM

អត្ថបទ៖ កែវ រតនៈ

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ អង្គការសង្គមស៊ីវិល សម្ព័ន្ធសហជីព និង ក្រុមអ្នកធ្វើការផ្នែកសេដ្ឋ កិច្ចក្រៅប្រព័ន្ធ បានជួបប្រជុំគ្នានៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣៩ ក្រោមប្រធានបទ«រួមគ្នាបន្តអភិវឌ្ឍសេរិភាពមូលដ្ឋានដើម្បីធានាយុត្តិធម៌សង្គម» ។

ក្នុងការប្រារព្ធទិវានេះ តំណាងពីវីស័យសំណង់គឺលោក សុខ គីន បានលើកឡើងថា កម្មករដែលបម្រើការផ្នែកសំណង់ គឺមានអ្នកដែលប្រើប្រាស់សេវាសុខភាពពីបេឡាជាតិសន្តិសុខសង្គមហៅកាត់ ប. ស. ស.តិចតួចបំផុតខណៈដែលការងារប្រភេទនេះប្រឈមនឹងគ្រោះថា្នក់ជាច្រើន។ ក្រៅពីនេះ លោកក៏បានលើកឡើងពីការមិនទាន់ទទួលលក្ខខណ្ឌការងារល្អរបស់កម្មករដែលបម្រើការផ្នែកសំណង់នេះ។ បន្ថែមពីនេះលោក សុខ គីន បានស្នើឱ្យមានការកំណត់ប្រាក់ឈ្នួលអប្បរមាជូនកម្មករផ្នែកសំណង់ឱ្យបានច្បាស់លាស់ផងដែរ។

សម្រាប់ផ្នែកកម្មករកាត់ដេរវិញ តំណាងរបស់ពួកគេចំនួន៥រូប បានលើកពីបញ្ហាដែលកើតមានចំពោះកម្មករក្នុងវិស័យនេះដូចជា ការរិតត្បិតក្នុងការបង្កើតសហជីពកម្មករតាមរោងចក្រនៅមូលដ្ឋាន ការប្តឹងផ្ដល់ រើសអើង និងបញ្ឈប់ពីការងារពីភាគីថៅកែនៅពេលដែលកម្មករហ៊ានបង្កើតសហជីព ការទទួលបានប្រាក់ឈ្នួលមិនទាន់សមរម្យ និងការប្រើកិច្ចសន្យាខ្លី ការរិតត្បិតពេលប្រមូលផ្ដុះកម្មករ ភាពស្មុគស្មាញពេលចុះបញ្ជីការសហជីពជាដើម។

ដោយឡែកតំណាងកម្មករដែលធ្វើការលើវិស័យទេសចរណ៍ និងសេវាកម្មវិញ ក៏បានថ្លែងពីទុក្ខលំបាករបស់ខ្លួនថា ករណីរើសអើងសហជីពលើវិស័យមួយនេះក៏កើតមានឡើងដែលធ្វើឱ្យកើតមានបញ្ហាតវ៉ាជាបន្តបន្ទាប់  ការប្រើប្រាស់កម្លាំងម៉ាស៊ីនជំនួសកម្លាំងមនុស្សច្រើនពេញ និងការប្រើប្រាស់កិច្ចសន្យាខ្លីផងដែរ។

ចំពោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ លោក វន់ ពៅ តំណាងវិស័យមួយនេះបានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញបានអនុញ្ញាតិឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលក់ដូរតាមផ្លុវស្របមាត់ទន្លេ ករណីនេះលោក វន់ ពៅស្នើឱ្យអ្នកប្រកបរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចលក់ដូរដូចនេះនៅតាមខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងអ្នកលក់ដូរនៅមុខមន្ទីរពេទ្យជាដើម។

គួរបញ្ជាក់ថា​ នៅថ្ងៃទី១ ឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣៩ នៅកម្ពុជា មានការប្រារព្ធនៅទីតាំង៤ធំៗ ផ្សេងៗគ្នា​ក្នុងនោះមាននៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅភ្នំពេញមាន៣កន្លែង គឺកោះនរា ក្នុងខណ្ឌច្បារអំពៅ  នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

 

ព័ត៌មានទាក់ទង

ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី“ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥” កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញា ធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងសុខាភិបាលបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព រាជរដ្ឋាភិបាលសម្រេចបន្ថែមរបបសន្តិសុខសង្គមដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម