សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥

02-ឧសភា-2025 - ម៉ោង 11:48:AM

អត្ថបទ៖ កែវ រតនៈ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះ​​វិហារ​​​​ស្ដីពីស្ថានភាពច្រកទ្វារព្រំដែនអានសេះ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែន​អានសេះ ស្ថិតក្នុងភូមិអាន សេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានស្ថានភាពប្រក្រតីធម្មតា ដែលនឹងបើក ដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺ រយៈ ពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។

សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាង​ជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថាកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី០១ ខែឧសភា ភាគីថៃបានបិទច្រកចេញ ចូល អានសេដោយឯកតោភាគី ដែលការបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះ គឺធ្វើឡើងដោយកងកម្លាំងសុរៈណារីថៃ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា ក្នុងទឹក​ដីថៃ។

ច្រកទ្វារព្រំដែនអានសេះ ជាច្រកទ្វារដែលមានការអនុញ្ញាតឱ្យធ្វើការដោះដូរទំនិញរយៈពេលត្រឹមតែពីរថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ទំហំនៃការដោះដូរទំនិញឆ្លងកាត់ច្រកនេះមានកម្រិតតិចតួច ដោយភាគីកម្ពុជាភាគច្រើននាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាល ដូចជា ចុងផ្តៅ ផ្សិត ផ្លែស្វាយ និងល្ពៅ ទៅលក់ឱ្យភាគីថៃ។   ចំណែកឯភាគីថៃវិញ នាំចូលមកលក់ទឹកសុទ្ធ ដួងមាន់ និងទំនិញ​ចាប​ហួយមួយចំនួន៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC) ​មហា​សន្និ​បាត​របស់ ICAPPលើកទី១២បានចាប់ផ្ដើមហើយដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម