
ដោយ៖ វិចិត្រ
ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានតម្រូវឱ្យក្រុមហ៊ុន FANG XING GARMENT CO., LTD. ដែលមានទីតាំងនៅរាជធានីភ្នំពេញ កែតម្រូវការបំពុលខ្យល់ និងទទួលរងការពិន័យតាមច្បាប់ បន្ទាប់ពីមន្ត្រីជំនាញរកឃើញការដុតកម្ទេចក្រណាត់ក្នុងឡចំហាយ និងការបញ្ចេញផ្សែងលើសស្តង់ដាគុណភាពខ្យល់។
លទ្ធផលនៃការចុះអធិការកិច្ចបានបង្ហាញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់ជាឥន្ធនៈសម្រាប់ឡចំហាយ បណ្តាលឱ្យមានការបញ្ចេញផ្សែងលើសស្តង់ដាដែលច្បាប់កំណត់ ហើយពុំបានបំពាក់ប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវ។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានរកឃើញថា ក្រុមហ៊ុនពុំមានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់តាមបទប្បញ្ញត្តិជាធរមាន។
ក្រសួងបរិស្ថានបានបញ្ជាឱ្យក្រុមហ៊ុនបញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាបន្ទាន់ បំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យស្របតាមស្តង់ដាបច្ចេកទេស រៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងការពិន័យតាមច្បាប់ និងសងសំណងចំពោះផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន ស្របតាមការវាយតម្លៃរបស់មន្ត្រីជំនាញ៕
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង
ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយបង្កការបំពុល និងត្រីងាប់
ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦
ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់កន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា
កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
ម្សិលមិញ ម៉ោង 10:40:AM
13-កក្តដា-2026 - ម៉ោង 11:21:PM
09-កក្តដា-2026 - ម៉ោង 10:10:AM
07-កក្តដា-2026 - ម៉ោង 10:46:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា