សារព័ត៌មានបៃតងប៉ុស្តិ៍

អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់

16-កក្តដា-2026 - ម៉ោង 09:51:AM

ដោយ៖ វិចិត្រ

 

អ្នកដើរព្រៃ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រទះឃើញសត្វ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង នៅក្នុងតំបន់សក្តានុពលទេសចរណ៍លម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានកម្ពស់ប្រមាណ ១.៥៥១ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការផ្សព្វផ្សាយឱ្យដឹងរបស់បន្ទីរបរិស្ថានខេត្តពោធិ៍​សាច់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

 

បើតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្នុងនោះក្រុមអ្នកដើរព្រៃបានឱ្យដឹងថា សត្វប្រភេទនេះជា​ជីវ​ចម្រុះ​ដ៏កម្រ ដែលមិនសូវមានឱកាសបានជួបប្រទះ ដូច្នេះការរកឃើញនេះបានបង្ហាញពី​សក្តា​នុ​​ពល​​ជីវចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ីដ៏ល្អនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។

 

បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង មានឈ្មោះវិទ្យាសាស្ត្រ Acanthosaura ដែលត្រូវបានស្គាល់​ជាទូទៅថា Mountain Horned Dragon។ វាមានលក្ខណៈពិសេសគឺមានស្នែង និងបន្លា​ស្រួចៗ​នៅលើក្បាល ព្រមទាំងមានជួរបន្លាតាមបណ្តោយខ្នង។ ខ្លួនរបស់វាមានពណ៌ត្នោត ឬពណ៌ដី ដែលអាចជួយឱ្យវាបន្លំខ្លួនជាមួយមែកឈើ ស្លឹកឈើ និងបរិស្ថានព្រៃបានយ៉ាងល្អ។

 

សត្វប្រភេទនេះភាគច្រើនរស់នៅក្នុងព្រៃក្រាស់ តំបន់ភ្នំ និងទីកន្លែងដែលមានសំណើមខ្ពស់ និង​អាកាសធាតុត្រជាក់។ វាមិនមានពិស និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ខណៈ​អាហារ​ចម្បង​របស់វាគឺសត្វល្អិតតូចៗ។ នេះជាការបញ្ជាក់ឱ្យដឹងបន្ថែមពីមន្ទីរបរិស្ថាន​ខេត្ត​ពោធិ៍​សាត់។

 

សម្រាប់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ការប្រទះឃើញបង្គួយបន្លាភ្នំនាពេលនេះ បានឆ្លុះបញ្ចាំង​ពីប្រសិទ្ធភាពនៃការអភិរក្ស​ធន​ធាន​ធម្មជាតិ និងជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលជាតំបន់ការពារធម្មជាតិ​ដ៏សម្បូរបែបមួយរបស់កម្ពុជា៕

 

ព័ត៌មានទាក់ទង

កម្ពុជាជំរុញការតភ្ជាប់រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់ បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម