សារព័ត៌មានបៃតងប៉ុស្តិ៍

ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់

20-មិនា-2026 - ម៉ោង 03:23:PM

ដោយ៖ វិចិត្រ

 

 ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានស្នើទទូចដល់ប្រជាពលរដ្ឋឱ្យលើកទឹកចិត្ត ដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ក្នុងការផ្តល់នូវជ្រុងព័ត៌មានពិត ជំនួសពីការរិះគន់បន្ទច់បង្អាក់ ដែលធ្វើឱ្យបាត់នូវសិទ្ធិផ្តល់ និងទទួលបានជ្រុងព័ត៌មានទាំងអស់គ្នា។

 

ការស្នើរបស់ប្រធានក្លឹបអ្នកកាសែតបែបនេះ គឺបន្ទាប់ពីអ្នកលេងបណ្តាញសង្គមនៅកម្ពុជាបាន នាំគ្នារិះគន់យ៉ាងចាស់ដៃទៅលើអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា ក្រោយពេល ដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានអំពីការដែលមិនអាចហាម ឃាត់ទាំងស្រុងលើទំនិញរបស់ថៃចូលមកប្រទេសកម្ពុជាតាមព្រំដែនកម្ពុជា-ឡាវ។

 

ថ្លែងនៅក្នុងជំនួបជាមួយក្រុមសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ នៅឯខេត្តស្ទឹងត្រែង ដោយឯកឧត្តម សរ សុពុត្រា បានទទួលស្គាល់ថា ទំនិញរបស់ប្រទេសថៃ នៅតែមាននាំចូល មកកម្ពុជា តាមច្រកព្រំដែនកម្ពុជាឡាវពិតមែន។ ពីព្រោះកម្ពុជាមិន អាចហាមឃាត់មិនឱ្យ ទំនិញទាំងអស់នេះហូរចូលមកកម្ពុជាបានទេ ហើយរដ្ឋាភិបាលក៏មិនអាច ចេញសេចក្តី សម្រេចណាមួយស្តីពីការដាក់បម្រាមទាំងស្រុងមិនឱ្យទំនិញថៃចូលមកដែរ ពីព្រោះកម្ពុជាជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ កម្ពុជាអាចនឹងរងទណ្ឌកម្មពីសំណាក់អង្គការ ពាណិជ្ជកម្មពិភពលោក បើកម្ពុជាបដិសេធ ទំនិញណាមួយរបស់ប្រទេសដែលជាមាជិករបស់ អង្គការពាណិជ្ជកម្មពិភពលោកមកកាន់ប្រទេសរបស់ខ្លួននោះ។

 

ចំពោះលោក ពុយ គា បានដាក់នូវក្តីបារម្ភក្នុងនាមជាអ្នកសារព័ត៌មាន ដោយលោកថា ប្រសិន បើមានការរិះគន់បែបនេះអាចនឹងធ្វើឱ្យសេរីភាពនៅក្នុងការផ្តល់ព័ត៌មាននេះនឹងកាន់តែខើចទៅ ហើយសេរីភាពនៅក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋក៏កាន់តែរួចទៅដែរ។ នៅពេលនោះហើយជាអ្វី ដែលប្រធានក្លឹបអ្នកកាសែតរូបនេះចាត់ទុកថា វិបត្តិព័ត៌មានមួយ ដ៏ធំនៅក្នុងសង្គមកម្ពុជា។ ដូចនេះហើយលោកនៅតែអំពាវនាវធ្វើយ៉ាងណាចង់ឱ្យមន្ត្រី និងអាជ្ញាធរ បន្តផ្តល់ព័ត៌មានទៅកាន់សារធារណៈជន៕

ព័ត៌មានទាក់ទង

កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម