
អត្ថបទ៖ សំនៀង
ការងារអង្កេតលើករណីផ្សេងៗរបស់សមាជិកប.ស.ស.និងសាច់ញាតិក្នុងបន្ទុក គឺជាកត្តាសម្រេចដ៏សំខាន់ បំផុតលើការផ្ដល់អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។ ហេតុដូច្នេះ មន្ត្រីអនុវត្តការងារគ្រប់រូបត្រូវពង្រឹង ស្មារតីទទួលខុសត្រូវខ្ពស់ ហ្មត់ចត់ និងច្បាស់លាស់ ដើម្បីចៀសវាងកំហុសអចេតនាដែលប៉ះពាល់ដល់ សិទ្ធិទទួលបានអត្ថប្រយោជន៍របស់កម្មករនិយោជិត។ នេះជាការលើកឡើងរបស់ លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអង្កេតហានិភ័យការងារ ឧត្ដរជីវី និងនីតិវិធីសោធនឧត្ដរជីវី» ជូនដល់មន្ត្រីបង្គោលក្រុមទី២ ប្រមាណ ៩០នាក់ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
លោកបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សមាជិក ប.ស.ស. មន្ត្រីពាក់ព័ន្ធទាំង អស់ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធថ្មីៗពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅអនុវត្តឱ្យ មានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ការពង្រឹងកិច្ចសហការ ការចែករំលែកជំនាញរវាងមន្ត្រី និងមន្ត្រី គឺជា គន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រឈម ពន្លឿនការងារដែលនៅសេសសល់ និងការផ្ដល់ព័ត៌មានត្រឡប់ ទៅកាន់សាធារណជនបានរហ័សទាន់ចិត្តក្នុងគ្រប់កាលៈទេសៈ។
បន្ថែមពីនេះ លោក កែវរស្មី ក៏បានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យបើកចិត្តឱ្យទូលាយក្នុងការ បញ្ចេញមតិយោបល់ និងហ៊ានបង្ហាញពីចំណុចខ្វះខាតក្នុងន័យស្ថាបនា។ ការធ្វើបែបនេះ មិនត្រឹមតែជួយ ឱ្យការអនុវត្តនីតិវិធីកាន់តែមានភាពសុក្រឹតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ប.ស.ស. ឱ្យកាន់តែរឹងមាំ និងផ្ដល់សេវាប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់ជូនដល់ប្រជាពលរដ្ឋ៕


សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
10 ម៉ោងមុន
ម្សិលមិញ ម៉ោង 02:59:PM
08-ឧសភា-2026 - ម៉ោង 03:19:PM
07-ឧសភា-2026 - ម៉ោង 10:45:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា