
ដោយ៖ កែវ រតនៈ
ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ការរៀបចំទិវានេះ មានគោលបំណងបង្ហាញអំពីលទ្ធផល ការងារនៃការផ្តល់សេវាសង្គមកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកម្លាំងសេវាសង្គម ដែលបានលះបង់ពេលវេលា ចំណេះដឹង និងជំនាញជួយដល់ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ក៏ដូចជាបង្កើនតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងតួនាទីដ៏សំខាន់របស់កម្លាំងសេវាសង្គម។
ជាមួយគ្នានេះក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ សង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការដាក់ឱ្យ អនុវត្តច្បាប់គោលនយោបាយ និងផែនការសកម្មភាព ជាតិនានាដែលរាជរដ្ឋាភិបាល ដាក់ចេញក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ច រួមមាន ៖ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន , ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស , ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ , ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ , គោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ , គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ , គោលនយោបាយស្តីពីការថែទាំ ជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ទិវាសង្គមកិច្ចពិភពលោកលើកទី១៩ រៀបចំឡើងដោយសហព័ន្ធអន្តរជាតិនៃអ្នកសង្គមកិច្ច (IFSW) ដើម្បីអបអរសាទរចំពោះការលះបង់របស់អ្នកសង្គមកិច្ចក្នុងការជួយសង្គ្រោះជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងការកសាងក្តីសង្ឃឹម និងសុខដុមរមនា។ ដោយឡែកកម្ពុជាក៏បានប្រារព្ធទិវានេះ ដោយផ្សារភ្ជាប់ជាមួយទិវាជាតិសង្គមកិច្ច (១៩ មីនា) ដើម្បីបង្ហាញលទ្ធផលការងារ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច៕




សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
10 ម៉ោងមុន
ម្សិលមិញ ម៉ោង 02:59:PM
08-ឧសភា-2026 - ម៉ោង 03:19:PM
07-ឧសភា-2026 - ម៉ោង 10:45:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា