
ដោយ៖ វិចិត្រ
អគ្គស្នងការរដ្ឋានគរបាលជាតិ បានជូនដំណឹងអំពីការផ្តើមរឹតបន្តឹងវិធានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីឡើងវិញ ក្រោយផ្អាកមួយរយៈបន្ទាប់ពីប្រទេសជួបបញ្ហាញាំញីដោយសារសង្គ្រាមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ការផ្តើមរឹងបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឡើងវិញនេះ ដោយសារតែមានកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អំឡុងពេលនៃការបន្ធូរបន្ថយមួយរយៈនូវការត្រួតពិនិត្យការអនុវត្តច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះបញ្ជាក់ថា ការបន្ធូរបន្ថយ នូវការត្រួតពិនិត្យការអនុវត្តច្បាប់រយៈពេល១៦០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងរហូតដល់៣៤លើក ស្មើ៣% អ្នកស្លាប់កើន៦២នាក់ ស្មើ១០% និងអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបញ្ជាក់ផងដែរថា ក្នុងខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន៤២លើក ស្មើ១៩% អ្នកស្លាប់កើន២៥ នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើង គឺបណ្តាលមកពីការបើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ វ៉ាជែង បត់ខ្វះការប្រុងប្រ័ត្ន ស្រវឹង សញ្ញាចរាចរណ៍ កត្តាយានយន្ត ងងុយដេក និងកត្តាផ្លូវ។
កាលពីខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្ត ជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន នូវការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នូវទូទាំងប្រទេស៕
អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដំណឹងអំពីការផ្តើមរឹតបន្តឹងវិធានការចរាចរណ៍ផ្លូវគោកជាថ្មី ក្រោយផ្អាកមួយរយៈបន្ទាប់ពីប្រទេសជួបបញ្ហាញាំញីដោយសារសង្គ្រាមតាមខ្សែព្រំដែន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញជនបរទេសសរុប ៤១៩នាក់ ចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ម្សិលមិញ ម៉ោង 03:23:PM
30-មករា-2026 - ម៉ោង 02:50:PM
30-មករា-2026 - ម៉ោង 09:19:AM
26-មករា-2026 - ម៉ោង 02:28:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា