
អត្ថបទ៖ សំនៀង
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី មានសមាជិកចំនួន ៥០គ្រួសារ ផ្តោតសំខាន់លើផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន១០០ខ្នង ដែលមានការគាំទ្រជ្រោមជ្រែងពីក្រសួងកសិកម្មនូវផ្នែកទីផ្សារ បច្ចេកទេស ជាពិសេសការគាំទ្រទុនវិនិយោគប្រមាណ ៥០ម៉ឺនដុល្លារ ដែលក្នុងនោះ៤០%ជាជំនួយឥតសំណង និង៦០%ជាកម្ចីឥណទានការប្រាក់ទាប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា៕
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម ចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ
ក្រសួងកសិកម្ម រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦
បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥
ម្សិលមិញ ម៉ោង 04:23:PM
07-ឧសភា-2026 - ម៉ោង 03:41:PM
04-ឧសភា-2026 - ម៉ោង 04:12:PM
28-មេសា-2026 - ម៉ោង 01:45:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា