
ដោយ៖ កែវ រតនៈ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ អាណត្តិទី២ នៅទីស្នាក់ការកណ្តាល ប.ស.ស.។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពិនិត្យ និងកែសម្រួលឡើងវិញនូវផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកា ដើម្បីតម្រង់ទិសការអនុវត្តការងារលើដំណើរការរបស់ ប.ស.ស. គឺជាវិធានការដ៏ចាំបាច់បំផុត ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍ជូនសមាជិក ប.ស.ស. ឱ្យបានកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់នូវមតិយោបល់ល្អៗ ក្នុងការកែលម្អនូវចំណុចខ្វះខាតកន្លងមក ក៏ដូចជាបានលើកជាសំណូមពរឱ្យ ប.ស.ស. ដំណើរការកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. ទាំងអស់ ដែលបាននិងកំពុងខិតខំផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តម បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល នៃប.ស.ស. សូមឱ្យបន្តបេសក កម្មដ៏ចាំបាច់នេះ ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក។
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល បានធ្វើបទបង្ហាញជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃរបាយការណ៍ ផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកាប្រចាំឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តកន្លងមក។
សូមបញ្ជាក់ថា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនោះរួមមាន៖ (១) ផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៦-២០២៨ (២) គម្រោងថវិកាប្រចាំឆ្នាំ២០២៦ (៣) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. (៤) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីលាភការមុខងារក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. និង (៥) បញ្ហាផ្សេងៗ៕





រូបភាព៖ ក្រសួងការងារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញជនបរទេសសរុប ៤១៩នាក់ ចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
30-មករា-2026 - ម៉ោង 02:50:PM
30-មករា-2026 - ម៉ោង 09:19:AM
26-មករា-2026 - ម៉ោង 02:28:PM
16-មករា-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា