
ដោយ៖ វិចិត្រ
ក្នុងរយៈពេលពេញមួយឆ្នាំនៃ២០២៥ មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងមន្ទីរពេទ្យជ័យ វរ្ម័នទី៧ខេត្តសៀមរាប បានទទួលពិនិត្យ និងព្យាបាល កុមារ នៅផ្នែកពិនិត្យជំងឺក្រៅ ចំនួន ១ ០៧១ ៦៣៧ ករណី ដោយឥតគិតថ្លៃ ដែលចំនួននេះមានការកើនឡើង ១៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបារការណ៍សង្ខេបខ្លីរបស់មន្ទីរ ពេទ្យគន្ធបុប្ផាសម្រាប់ឆ្នាំ២០២៥។
ក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារដែល បានសម្រាកព្យាលនៅមន្ទីរពេទ្យទាំងរាជធានៅភ្នំពេញ និងខេត្តសៀមរាប មានចំនួន ២៣៣ ២៤៣ នាក់ កើនឡើងចំនួន ២៥,៦ ភាគរយ និងព្យាបាលកុមារគ្រុនឈាមចំនួន ២២ ៩៨២ នាក់។
ជាមួយគ្នានេះដែរមន្ទីរពេទ្យមនុស្សធម៌មួយនេះ ក៏បានពិនិត្យតាមដានលើស្ត្រីដែលមានផ្ទៃ ពោះ ចំនួន ១០៨ ១៣៤ នាក់ ស្ត្រីសម្រាលកូនចំនួន ២៥ ៧៣៦ នាក់ វះកាត់ទូទៅចំនួន ៣៤ ៨៨៩ នាក់ វះកាត់ជំងឺបេះដូងពីកំណើត ចំនួន ១ ១៦៣ នាក់។
ដោយឡែកអត្រាមរណភាពនៃកុមារនៅក្នុងមន្ទីរពេទ្យសម្រាប់ឆ្នាំ២០២៥មានការថយចុះមកនៅត្រឹម០,២៨ភាគរយៈ ខណៈក្នុងឆ្នាំ២០២៤អត្រាមរណភាពកុមារមាន រហូតដល់ ០,៣៥ ភាគ រយ៕
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញជនបរទេសសរុប ៤១៩នាក់ ចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
30-មករា-2026 - ម៉ោង 02:50:PM
30-មករា-2026 - ម៉ោង 09:19:AM
26-មករា-2026 - ម៉ោង 02:28:PM
16-មករា-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា