សារព័ត៌មានបៃតងប៉ុស្តិ៍

ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា

20 ម៉ោងមុន

ដោយ៖ កែវ រតនៈ

យោងតាមការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម ប.ស.ស.  បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​​ដឹក​​​នាំមន្ត្រីជំនាញប្រជុំពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ នៃស្ថាប័នទាំងពីរផងដែរ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ ដោយមានអ្នកចូលរួមប្រមាណជា ១៥រូប។

ប.ស.ស. បន្តថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់​គ្នា ស្តីពីការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា។

ប.ស.ស. ឱ្យដឹងទៀតថា តាមរយៈកិច្ចប្រជុំនេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងស្ថាប័នទាំងពីរអាច​​នឹងឈានមកដល់នាពេលខាងមុខនេះ ដែលរំពឹងថានឹងក្លាយជាជំហានដ៏វិជ្ជមានមួយ ក្នុងការតភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនិយ័តករមូលបត្រកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕

 រូបភាព៖ ប.ស.ស. 

ព័ត៌មានទាក់ទង

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់ ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ? នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា អង្គការអុកស្វាមស្នើរឱ្យមានបទឈប់បាញ់​ជាបន្ទាន់ ដើម្បីបញ្ឈប់ការជម្លៀស និងបញ្ចប់ទុក្ខវេទនារបស់ជនស៊ីវិល
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម