
ដោយ៖ កែវ រតនៈ
របាយការណ៍បណ្ដេញជនជាតិបរទេស ចេញពីកម្ពុជានេះត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។
កាលពីពេលថ្មីៗនេះ កម្ពុជាប្រកាស មិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ពោលនៅចុងខែមករាឆ្នាំ២០២៦ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់៕




រូបភាព៖ ក្រសួងមហាផ្ទៃ
ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់
ថ្នាក់ដឹកនាំ ប.ស.ស. ជំរុញឱ្យមន្ត្រីខ្លួន បង្កើនភាពច្បាស់លាស់ក្នុងការងារអង្កេត ដើម្បីធានាអត្ថប្រយោជន៍ជូនសមាជិក ប.ស.ស. និងសាច់ញាតិ
ជប៉ុនផ្តល់ថវិកាឥតសំណងបន្ថែមដល់កម្ពុជា ក្នុងគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
ប្រមុខរាជរដ្ឋាភិបាល ចេញសារអបអរទិវាសង្គមកិច្ចជាតិលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩
រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយតំណាង IDP Education និងធុរកិច្ចអូស្រ្តាលី ដើម្បីពង្រីកកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)
ជនជាតិចិន ៥០០នាក់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
មន្ត្រីរាជការនៃរដ្ឋបាលខេត្តកែប និងសមាជិកគ្រួសារជាង ៣ពាន់នាក់ កំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម
អង្គការបន្ទាយស្រីប្រារព្ធកម្មវិធីអបអរទិវាអន្តរជាតិនារី៨មីនាខួបទី១១៥ក្នុងខេត្តស្ទឹងត្រែង
អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់
ម្សិលមិញ ម៉ោង 10:26:AM
19-មិនា-2026 - ម៉ោង 03:34:PM
19-មិនា-2026 - ម៉ោង 09:39:AM
18-មិនា-2026 - ម៉ោង 09:04:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា