សារព័ត៌មានបៃតងប៉ុស្តិ៍

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់

2 ម៉ោងមុន

ដោយ៖ វិចិត្រ

 

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់លើស្ត្រី​ជាជន​ជា​តិវៀតណាមម្នាក់ នៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយ​បាន​ចាប់បានជនសង្ស័យដែលជាជនជាតិវៀតណាមម្នាក់។

 

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នៅថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយ​ក​ដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ តាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំង​ជន​ល្មើស​ប្រព្រឹត្ត។ លុះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៥០នាទី កម្លាំងជំនាញបាន ធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ HUA VAN BAO ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម នៅចំណុចខុនដូ URBAN VILLAGE ស្ថិតក្នុង​សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អនុវត្តនីតិវិធីបន្ត៕

ព័ត៌មានទាក់ទង

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់ ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ? នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា អង្គការអុកស្វាមស្នើរឱ្យមានបទឈប់បាញ់​ជាបន្ទាន់ ដើម្បីបញ្ឈប់ការជម្លៀស និងបញ្ចប់ទុក្ខវេទនារបស់ជនស៊ីវិល
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម