
ដោយ៖ វិចិត្រ
ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំទៅដល់ទាំងមន្ត្រីរាជការ និងឯកជន ដែលកំពុងបម្រើការងារ និងរកស៊ីក្នុងវិស័យទេសចរណ៍ទាំងអស់ ហាមឃាត់ពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា បើពុំនោះទេនឹងត្រូវទទួលរងពិន័យផ្សេងៗ។ នេះបើយោងតាមលិខិតណែនាំរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការចេញសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍នាពេលនេះ ដោយយោងតាមបទបញ្ជាលេខ ០២បប. ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
ក្នុងខ្លឹមសារលិខិតខាងលើនេះក្រសួងទេសចរណ៍បានធ្វើការណែនាំដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងម្ចាស់ ឬ អ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជាមិនត្រូវនាំចូល ចែកចាយ លក់ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត ឬស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាឡើយ។
ក្នុងនោះក្រសួងក៏បានណែនបន្តថា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ ដែលនាំចូល ចែកចាយ លក់ ផ្សព្វផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ និង/ឬកាន់កាប់ ផលិត ឬស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទនឹងត្រូវទទួលការព្រមានដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកនិង សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិនរាងចាលនឹងត្រូវព្រមានជាលាយលក្ខណ៍អក្សរ ធ្វើកិច្ចសន្យា ឈប់ប្រើប្រាស់ និងទទួលទណ្ឌកម្មរដ្ឋបាល។
ជាមួយគ្នានេះមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្ម ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា តាមមធ្យោបាយណាក៏ដោយ ត្រូវទទួលការព្រមានជាលក្ខណ៍អក្សរ ដកហូត ឬព្យួរអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្មសេវាកម្មទេសចរណ៍៕
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញជនបរទេសសរុប ៤១៩នាក់ ចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
30-មករា-2026 - ម៉ោង 02:50:PM
30-មករា-2026 - ម៉ោង 09:19:AM
26-មករា-2026 - ម៉ោង 02:28:PM
16-មករា-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា