
ដោយ៖ សំនៀង
ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លួវលើកទី ១៣ ដែលប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែវិច្ឆិកា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី១៣ ហើយដែលកម្ពុជាបានរៀបចំនូវទិវានេះឡើង ហើយអ្នកលក់ដូរតាមដងផ្លូវត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់បានច្រើន ធ្វើឱ្យពួកគាត់អាចរកប្រាក់ចំណូលបានច្រើនក្នុងការផ្គត់ផ្គង់គ្រួសារ ជាពិសេស នៅអាណត្តទី៧នេះ រដ្ឋាភិបាលបានរៀបចំឱ្យមាននូវការបណ្ដុះបណ្ដាលជំនាញទុន តាមរយៈការទៅរៀនជាកម្មកម្មវិធី១,៥លាន ឬហៅថា TVET។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នអ្នកលក់ដូរមួយចំនួនពួកគាត់មានភាពវៃឆ្លាត ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធឌីជីថល ក្នុងការលក់ដូរ ដោយពួកគាត់មិនចាំបាច់ទៅលក់នៅខាងក្រៅនោះទេ ពួកគាត់គ្រាន់តែមានទូរស័ព្ទដៃមួយគ្រឿងក៏អាចរកចំណូលបានដែរ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថាអ្នកលក់តាមដងផ្លូវគឺ ជាអ្នករួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកស្រីមានប្រសាសន៍ថា "អ្នកលក់តាមផ្លូវ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស។ ពួកគេធ្វើការច្រើនម៉ោងក្នុងស្ថានភាពលំបាកដើម្បីផ្តល់អាហារ ទំនិញ និងសេវាកម្មដែលទ្រទ្រង់ប្រទេសរបស់យើង។ ពួកគេនៅតែស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត និងត្រូវបានការពារតិចបំផុត។ យើងត្រូវតែធានាថា ប្រព័ន្ធគាំពារសង្គមត្រូវបានរចនាឡើងដោយរួមបញ្ជូលពួកគេជាអាទិភាព។
លោក វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថា “ជារៀងរាល់ថ្ងៃអ្នកលក់ដូរតាមដងផ្លូវប្រឈមនឹងបញ្ហាដែលគំរាមកំហែងដល់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។ពីការរំខាន និងលក្ខខណ្ឌការងារគ្មានសុវត្ថិភាព ទោះបីជាប្រព័ន្ធគាំពារសង្គមបានសសេអំពីការគាំពារពួកគេតាមរយៈប្រព័ន្ធសន្តិសុខសង្គមឬប្រព័ន្ធជំនួយសង្គមក្តីតែប្រព័ន្ធទាំងពីរនេះបានអនុវត្តទៅលើពួកគាត់នៅមានកំរិតនៅឡើយម៉្យាងទៀតលទ្ធភាពបង់ចូលរបបសន្តិសុខសង្គមសំរាប់កញ្ចប់គ្រួសារ ឬខ្លួនគេផ្ទាល់មិនទាន់បានឆ្លើយតបទៅតាមតម្រូវការនៅឡើយ។
លោកស្រី មាន សាវឿន អ្នកលក់អាហារគុយទាវ មីស្រុះនៅតាមដងផ្លូវ នៅភ្នំពេញ បាននិយាយថា "ខ្ញុំបានលក់គុយទាវលើរទេះរុញតាមដងផ្លូវអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ នេះគឺជារបរចិញ្ចឹមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំអាចរកចំណូលពីការលក់ដូរនេះដើម្បីបញ្ជូនកូនរបស់ខ្ញុំទៅសាលារៀន ប៉ុន្តែយើងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា គ្មានការធានារ៉ាប់រងសុខភាព គ្មានសុវត្ថិភាព និងគ្មានការគាំទ្រនៅពេលដែលជួបគ្រោះមហន្តរាយកើតឡើង។ យើងត្រូវការប្រព័ន្ធដែលការពារយើងនៅពេលជីវិតជួបការលំបាក។"
នៅទូទាំងពិភពលោកទីផ្សារអ្នកលក់ដូរតាមដងផ្លូវត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណជាង ២.៦៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ ហើយអាចកើនដល់ ៤.៧៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៩ ដោយសារការច្នៃប្រឌិត និងតម្រូវការអ្នកប្រើប្រាស់។ ក្នុងនោះ ៦០% នៃកម្លាំងពលកម្មពិភពលោក គឺជាអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបានគាំពារសង្គមនៅមានកម្រិតនៅឡើយ។ ខណៈដែលនៅកម្ពុជា បើតាមតួលេខរបស់វិទ្យាស្ថានជាតិស្ថិតិក្នុងឆ្នាំ ២០២១ ប្រភេទស្ថានភាពការងារ គឺមាននិយោជិត ៤៩% ជាបុគ្គលស្វ័យនិយោជន៍ ដែលរួមទាំងអ្នកលក់ដូរតាមដងផ្លូវផងដែរមានចំនួន ៣៦% និងអ្នកធ្វើការឱ្យគ្រួសារដោយគ្មានប្រាក់ឈ្នូល ១៥៕





រូបភាព៖ អង្គការអុកស្វាម
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញជនបរទេសសរុប ៤១៩នាក់ ចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
30-មករា-2026 - ម៉ោង 02:50:PM
30-មករា-2026 - ម៉ោង 09:19:AM
26-មករា-2026 - ម៉ោង 02:28:PM
16-មករា-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា