អត្ថបទ៖ វិចិត្រ
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញផ្សាយនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា ក្រសួងបានត្រៀមមណ្ឌលចំនួនបីទីតាំងផ្សេងគ្នា គឺ១). មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ២). មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាប៉ោយ ប៉ែត និង៣).មណ្ឌលនៅក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ ដើម្បីទទួលពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកណាមួយពីភាគីថៃ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្រៅពីនេះ ក្រសួងក៏បានសហការជាមួយ ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីត្រៀមសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋខ្មែរ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ហូបចុក សង្គ្រោះបឋម និងបញ្ជូនបន្តទៅទីកន្លែងកំណើត៕
10 ម៉ោងមុន
ម្សិលមិញ ម៉ោង 08:22:PM
ម្សិលមិញ ម៉ោង 10:54:AM
13-មិថុនា-2025 - ម៉ោង 04:14:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា