សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​»

ម្សិលមិញ ម៉ោង 12:18:PM

អត្ថបទ៖ កែវ រតនៈ

នៅព្រឹកថ្ងៃនេះទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ការប្រារព្ធទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ឆ្នាំ​២០២៥ បានចាប់​ទូ​ទាំង​ប្រទេស ក្នុងនោះ រាជធានី​ភ្នំពេញ បានប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ  ឯកឧត្តម លោកជំទាវ រដ្ឋមន្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន និងសិស្ស និសិត្ស សរុបប្រមាណ១ពា​ន់នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងនៅទីនេះ និងគ្រប់ខេត្តទូទាំងប្រទេស ព្រមទាំងមានការតាំងបង្ហាញពិព័រណ៍ស្នាដៃ មុខជំនាញ និងចង្វាក់ផលិតកម្មថ្មីៗ ពីបច្ចេកវិទ្យានាពេលបច្ចុប្បន្ន របស់សិស្ស និស្សិតអប់រំបណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាស្នាដៃកូនខ្មែរ ជាប្រយោជន៍ដល់ការស្រាវជ្រាវ និងបម្រើដល់វិស័យនានានៅក្នុងសង្គម, ការទទួលបានព័ត៌មានអាហារូបករណ៍សិក្សាបច្ចេកទេសជំនាញ ទាំងក្នុង និងក្រៅប្រទេស, ជាពិសេសព័ត៌មានសិក្សាអំពីកម្មវិធីបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងអាចចុះឈ្មោះចូលរៀនភ្លាមៗបានដោយផ្ទាល់ និងអាចមកដាក់ពាក្យស្វែងរកការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗតែម្តង។

ឯកឧត្តមបន្ថែមថា ការប្រារព្ធទិវាជាតិលើកទី៨ នាថ្ងៃនេះ នឹងជួយបន្តជំរុញឱ្យ "កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេក​ទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំង ប្រទេស” សម្រាប់គោលដៅ ចំនួនប្រមាណ ១,៥ លាននាក់ លើកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ប្រចាំខែ ដែលសម្ដេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ឯកឧត្តមពិតជាពេញចិត្ត និងសាទរជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះការជ្រើសរើសប្រធានបទថា TVET បង្កើតឱកាសការងារសាងក្ដីសង្ឃឹមដល់យុវជន  ព្រោះ ប្រធានបទឆ្នាំនេះ គឺមិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅថែមទាំងបានឆ្លុះបញ្ចាំងនូវស្ថិរភាពនិងស្ថានភាពជាក់ស្ដែងនិងបានចូលរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមលើកឡើងថា TVET បានបង្កើតការងារតាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលកំពុងមានតម្រូវការខ្ពស់លើទីផ្សារការងារដល់យុវជន សិស្ស និស្សិត និងសាធារណជនដោយផ្តល់ឲ្យពួកគាត់នូវចំណេះដឹងនិងសមត្ថភាពជំនាញ ដែលអាចបំពេញការងារបានយ៉ាងមានប្រសិទ្ធភាពព្រមទាំងអាចរកប្រាក់ចំណូលតាមរយៈការទទួលបានឱកាសការងារខ្ពស់ឬអាចបង្កើតមុខរបរដោយខ្លួនឯងបាន។

​យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី២៣ ខែឧសភា​ ឆ្នាំ​២០២៥​ ​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែមិថុនា​ ជា​រៀង​រាល់​ឆ្នាំ​ សម្រាប់​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង​វិស័យ​ឯកជន​ឱ្យ​បាន​យល់​ អំពី​សារៈសំខាន់​នៃ ​«​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (Technical Vocational Education and Training) ហៅ​ថា ធី​វេ​ត (TVET)» ក្នុង​ការ​ជំរុញ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​៕

ព័ត៌មានទាក់ទង

IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» ក្រសួងសង្គមកិច្ចត្រៀមមណ្ឌលចំនួន៣ ដើម្បីទទួលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី លើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ក្នុងខេត្តតាកែវ កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម រដ្ឋមន្ត្រីក្រសួងរ៉ែ ថាកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស ក្រសួងចំនួនបីឯកភាពគ្នាលើរបាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លើចំណុចសំខាន់ៗចំនួន៣ សំណើរបស់កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក បានដោះស្រាយចប់ស្ទើរ១00%
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម