សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលរាជធានីភ្នំពេញអះអាងថា គម្រោងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញសម្រេចបាន៨០%

06-ឧសភា-2025 - ម៉ោង 09:29:AM

អត្ថបទ៖ វិចិត្រ

យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្តីពី លទ្ធផលនៃការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បាននិងកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងខាងលើបញ្ជាក់ថា ដោយឡែក គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ ៨០% នៃផែនការ ហើយគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌ ជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។

ផ្អែកតាមលទ្ធផលនៃការអនុវត្តគម្រោងនាពេលកន្លងមក ឃើញថាបើទោះបីជាថ្មីៗនេះ មានករណី ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឱ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង ៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម)ក្តី ក៏ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត ក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីប្រសិទ្ធភាពនៃ ការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការលើកឡើងនៅក្នុងសេចក្តីជូនដំណឹងខាងលើដដែល។

តាមរយៈលទ្ធផលជាវិជ្ជមាននេះ រដ្ឋបាលរាជធានីភ្នំពេញ អរគុណទៅដល់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅលើប្រឡាយ និងអាងស្តុកទឹកដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (តំបន់អនុវត្ត គម្រោង) ហើយដែលបានយល់ព្រមទទួលយកការដោះស្រាយផលប៉ះពាល់ និងស្ម័គ្រចិត្តរុះរើសំណង់ចេញ ចំនួន៧១៥គ្រួសារ (នៅសេសសល់មួយចំនួនតូចប៉ុណ្ណោះ) សំដៅរួមចំណែកជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការលិចលង់នៅរាជធានីភ្នំពេញ ដែលជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ ទូទាំង រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ ហើយមិនទាន់ទទួលយកគោលនយោបាយរបស់គណៈកម្មការអន្តរក្រសួង សូមឱ្យរួសរាន់ទៅទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង៕

ព័ត៌មានទាក់ទង

ស្ថាប័នជាតិចំនួន៣សហការគ្នារៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា» រដ្ឋមន្ត្រីក្រសួងការងារ និងអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញចូលរួមខួបប្រារព្ឋ២០ឆាំ្នរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា គម្រោងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញសម្រេចបាន៨០% ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម