សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ករណីផ្ទុះអាវុធនៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ (ខ្នងភ្នំគិរីរម្យ)

17-វិច្ឆិកា-2023 - ម៉ោង 10:16:AM


(កំពង់ស្ពឺ)៖ ដោយ ម៉ូវ ស៊ីម៉ីញ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣០នាទីរសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំ ផឹកស៊ី ច្រៀងរាំ ហើយបានផ្ទុះអាវុធនៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើដែលទីតាំងនេះស្ថិតនៅ ផ្ទះលំហែលើខ្នងភ្នំគីរីរម្យ។

         ហេតុការណ៍ខាងលើបានកើតឡើងនៅចំណុចផ្ទះលំហែ​លើខ្នងភ្នំគិរីរម្យ ដែលម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ(ឆៃ) ជាមេក្លោង និងបក្សពួកបានជួបជុំគ្នា ផឹកស៊ី ច្រៀងរាំ ក្នុងពិធីខួបកំណើត​ ហើយបានបាញ់រះឡើងទៅលើ ដែលសំបកគ្រាប់ដែលបាញ់មានប្រមាណចំនួន ២០៣ គ្រាប់ (សំបកគ្រាប់កាំភ្លើងខ្លីចំនួន១១២សំបក,សំបកគ្រាប់កាំភ្លើងប្រភេទM16 ចំនួន ៣៦សំបក និងប្រភេទគ្រាប់កាំភ្លើងប្រភេទAK47 ចំនួន៥៥សំបក)។ មកទល់ពេលនេះមានជនសង្ស័យចំនួន៤នាក់រួមមាន៖ ១-ស៊ឹម សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ ២-ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ៣- ប៊ិន​ ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ បានចូលមកសារភាពនៅស្នងការនគរបាលខេត្តកំពង់ស្ពឺហើយ ខណៈពេលដែលមេក្លោងឈ្មោះ កង តារាវិឆៃ ហៅ(ឆៃ) កំពុងរត់គេចខ្លួន។ បច្ចុប្បន្ននេះជនសង្ស័យដែលចូលខ្លួនមកសារភាពទាំង៤ នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ ៖ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិ មាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ យោងតាមសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

យោងតាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ បានចែងថា៖ ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២(ពីរ) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០.០០០ (ហាសិបម៉ឺន)រៀល ដល់ ២.០០០០០០ (ពីរលាន)រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។

និងយោងតាម ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ផ្នែកទី២ ស្តីពីបទល្មើសក្នុងវិស័យអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ មាត្រា៤៩០ បទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត បានចែងថា៖ គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬ ដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះ ឬ គ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០(មួយលាន)រៀលទៅ ៦.០០០.០០០(ប្រាំមួយលាន)រៀល។


ព័ត៌មានទាក់ទង

ក្រសួងការងារដាក់ពង្រាយមន្ត្រីនៅតាមច្រកព្រំដែននានារវាងកម្ពុជា-ថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្យុហយាត្រាសាមគ្គីភាព មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» ក្រសួងសង្គមកិច្ចត្រៀមមណ្ឌលចំនួន៣ ដើម្បីទទួលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី លើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ក្នុងខេត្តតាកែវ កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម