សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៥៧៦ ៩៩០ ដើម គិតពីដើមឆ្នាំរហូតមកដល់ខែមិថុនា ឆ្នាំ២០២៥

7 ម៉ោងមុន

រូបភាព៖កែវ រតនៈ

យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៥៧៦ ៩៩០ ដើម ក្នុងនោះកូនត្នោតចំនួន ១៦៤ ៨២៦ ដើម កូនឈើព្រៃ ៣៧១ ៦០០ ដើម និងកូនឈើហូបផ្លែចំនួន ៤០ ៥៦៤ ដើម។ ដោយឡែកក្នុងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥នេះ ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ១២ ៣៧៤ ដើម ដោយធ្វើឡើងតាមរយៈ ៖

- មន្ទីរបរិស្ថានខេត្តកំពងចាម៖ បានផ្តល់កូនឈើព្រៃ ចំនួន ៥០ ដើម កូនឈើហូបផ្លែ ចំនួន ៧០ ដើម និងកូនត្នោតចំនួន ៥០ដើម ជូនលោក ស៊ីម ច័ន្ទតារា និងបានផ្តល់កូនឈើព្រៃចំនួន ៨០ ដើម ជូនលោក សុន ក្រឹប មេឃុំត្រាំក្រសាំង។

មន្ទីរបរិស្ថានខេត្តកំពង់ធំ ៖ បានផ្តល់កូនឈើព្រៃ ចំនួន ២ ២០០ ដើម កូនឈើហូបផ្លែ ចំនួន ២០០ ដើម និងកូនត្នោត ចំនួន ៨០០ដើម ជូនដល់ គណៈកម្មការសហគមន៍តំបន់ការពារបឹងទទឹល ព្រមទាំងបានដាំកូនឈើព្រៃចំនួន ២ ៤៦៥ ដើម និងបានដាំកូនឈើហូបផ្លែចំនួន ២០៥៩ ដើម ក្នុងសហគមន៍តំបន់ការពារធម្មជាតិបាឡត ។

- មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ៖ បានផ្តល់កូនឈើព្រៃ ចំនួន ៤០០ ដើម ជូនដល់ឯកឧត្តម ប្រាក់ ចាន់ធឿន។

- ចំណែកឯមន្ទីរបរិស្ថានខេត្តសៀមរាប៖ បានផ្តល់កូនឈើព្រៃជូនដល់លោក ហ៊ឺង ម៉ៅ ចៅសង្កាត់រងនៃសង្កាត់សំបូរ ចំនួន ៦០០ ដើម ផ្តល់ជូនលោក លូន ផាន់ណា ចំនួន ៥០០ដើម ផ្តល់ជូនដល់លោក លុន លាន ចំនួន ៤៨០ ដើម និងបានផ្តល់ជូនដល់លោក វ៉ន ជា ប្រធានសហគមន៍ឆក់បាស់ ចំនួន ២ ០០០ ដើម។

ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ ដោយជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងស្តារព្រៃ ក្នុងការចូលរួមការពារអភិរក្សព្រៃឈើនិងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ ហើយអាចលក់កាបូន ក៏ដូចជាជួយបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍ ក្នុងនោះ​​យុទ្ធនាការ «ពន្លកបៃតង» ត្រូវបានប្រារព្ធឡើងជាលើកទី១ កាលពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ និងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំតាមទីសាធារណៈ ដាំតាមសហគមន៍ និងដាំស្តារព្រៃបានចំនួន ១,៣លានដើម៕

រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៥៧៦ ៩៩០ ដើម គិតពីដើមឆ្នាំរហូតមកដល់ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បន្តធ្វើនៅតាមរាជធានី-ខេត្ត ដូចភ្លៀងរលឹម ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា ក្រសួងបរិស្ថានជំរុញឱ្យប្រើប្រាស់ “ថង់សំណាញ់” សម្រាប់ច្រកផ្លែឈើ និងបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន អំពាវនាវដល់ សហគមន៍តំបន់ការពារធម្មជាតិ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាការពារធនធានធម្មជាតិឱ្យមាននិរន្តភាព ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម