សារព័ត៌មានបៃតងប៉ុស្តិ៍

គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ កម្មវិធី TVET 1.5M បានទាក់ទាញ​យុវជន​ជាង ១៧ ម៉ឺន​នាក់​ឲ្យចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេក​ទេស

10 ម៉ោងមុន

 ដោយ៖ កែវ រតនៈ

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ម​វិធីបណ្ដុះបណ្ដាល​បច្ចេកទេស និ​ងវិជ្ជាជីវៈ​​សម្រាប់យុវជនម​កពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិ​ភ័យ ឬកម្មវិធី TVET 1.5M របស់រា​ជរដ្ឋាភិបាល មាន​អ្នកស្នើ​សុំ​ចុះឈ្មោះចូល​រៀនប្រមាណជាង ១៧ម៉ឺននាក់ ខណៈនៅក្នុងចំណោមនោះ មានប្រមាណ ១០ម៉ឺននាក់ កំពុងសិក្សា ឬបានបញ្ចប់ការសិក្សាដោយជោគជ័យ។

 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា៖ «កំណើននៃការចុះឈ្មោះចូលរៀន បាន​ឆ្លុះ​បញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះក​ម្មវិធីប​ណ្ដុះ​បណ្ដាល​ជំនាញ​របស់​រាជរ​ដ្ឋាភិបាល ដែលជួយឱ្យ​យុវជនបង្កើ​នជំនាញ និង​​ពង្រីក​ឱកា​សទទួល​បានការងារ ព្រមទាំងបង្កើនប្រាក់ចំណូល។ លើសពី​នេះ នឹងជំរុញ​ការចាប់​អារ​ម្មណ៍​របស់​យុវជន​លើកា​រ​បណ្ដុះ​​បណ្ដាល​​ជំនាញ និង​ការ​ត្រៀម​​ខ្លួន​​ចូល​ទីផ្សា​រ​កា​រងារ»។


លោកបន្តថា កត្ដាសំខាន់មួយដែលធ្វើឱ្យកម្មវិធីនេះ​ទទួលបា​នការគាំទ្រខ្លាំ​ង គឺការរៀបចំ​ម៉ោងសិ​ក្សាប្រកបដោយភាព​បត់បែន ដែល​អនុញ្ញា​តឱ្យ​អ្នក​សិក្សា​អាច​ជ្រើស​រើសពេលវេលាសិក្សាស្របតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន ដូចជាអ្នកដែលកំពុងធ្វើការ ឬមានកាតព្វកិច្ចគ្រួសារ ជាពិសេសផ្ដល់អត្ថប្រយោជន៍ក្នុងរយៈវែងដល់យុវជន និងអ្នកសិក្សាជំនាញ។

 
ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវ​នា​វឱ្យយុវជនដែលមា​នបំណងចង់អភិវ​ឌ្ឍជំនាញ និងបង្កើន​ឱកាស​ការងារ ចូល​​រួម​ចុះឈ្មោះ​​សិក្សាក្នុង​កម្ម​​វិធី TVET​ 1.5M ដើម្បី​ទ​ទួល​បាន​ជំនាញ​ដែលឆ្លើ​យតប​នឹងត​ម្រូវការទីផ្សា​រការ​ងារ និងបង្កើ​ន​ឱកាសទទួល​បាន​ការ​ងារ​សម​រ​ម្យ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។

កម្មវិធីបណ្ដុះបណ្ដាល​យុវជនមកពីគ្រួ​សារក្រីក្រ និងងាយរងហានិភ័​យប្រមា​ណ ១ លាន ៥ សែននាក់ នេះ ត្រូវបាន​រាជរដ្ឋាភិ​បាល​ប្រកាស​បើកជា​ផ្លូវ​ការ កាល​ពីថ្ងៃទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ ចំពោះយុវជ​នមកពីគ្រួសារក្រីក្រ និងគ្រួសា​រងា​យរងហា​និភ័​យ ចូលរៀនកម្មវិធី​នេះ មិន​ត្រឹម​តែ​ឥតគិតថ្លៃ​ប៉ុណ្ណោះទេ ​ថែមទាំងទទួល​បានប្រាក់ឧប​ត្ថម្ភប្រ​មាណ ២៨​ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេល​កំពុង​សិក្សា​ ៤ខែ ទៀតផង។ រីឯយុវជនមកពី​គ្រួសា​រទូទៅ ក៏អាច​ចូលសិក្សា​ដោយឥតគិត​ថ្លៃដែរ ប៉ុន្ដែមិន​ទទួ​លបានប្រា​ក់ឧបត្ថម្ភដូច​យុវជន​គ្រួសា​រក្រីក្រ និងគ្រួសារ​ងាយរង​ហានិ​ភ័យ​នោះ​​ទេ ៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ កម្មវិធី TVET 1.5M បានទាក់ទាញ​យុវជន​ជាង ១៧ ម៉ឺន​នាក់​ឲ្យចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេក​ទេស ប.ស.ស. បើកសិក្ខាសាលាពិគ្រោះយោបល់ប៉ាន់ស្មានចំនួនប្រជាជនកម្ពុជា ឆ្នាំ២០២៤-២១០០ ដើម្បីធានានិរន្តរភាពប្រព័ន្ធសន្តិសុខសង្គមរយៈពេលវែង ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ រដ្ឋមន្ត្រីក្រសួងការងាប្តេជ្ញារក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់គ្រឹះស្ថាន TVET ក្លាយជាកន្លែងផ្ដល់ជំនាញត្រឹមត្រូវតាមទីផ្សារការងារ ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់ ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម