សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ

9 ម៉ោងមុន


ដោយ៖ កែវ រតនៈ

លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជន​បង្គោល​យេនឌ័រ» ដែលរៀបចំដោយក្រុមការងារយេនឌ័រនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី មន្ត្រីរាជការ និង​ជន​បង្គោល​យេនឌ័រមកពីអង្គភាពថ្នាក់ជាតិ ព្រមទាំងថ្នាក់ក្រោមជាតិជាច្រើនរូប និងតាមរយៈប្រព័ន្ធនិម្មិត Zoom ផងដែរ។

លោកជំទាវ ស៊ើង សរសុចិត្តា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី២២-២៤ ខែមិថុនានេះ មានគោលបំណងបន្តពង្រឹងចំណេះដឹង និងជំនាញរបស់ជនបង្គោលយេនឌ័រ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ការកាត់បន្ថយការរើសអើងគ្រប់ទម្រង់ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកជំទាវបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ គឺជាកិច្ចការចាំបាច់សម្រាប់ជំរុញការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត និងធានាឱ្យមានការអនុវត្តគោលនយោបាយពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សិក្ខាកាមក៏ទទួលបានចំណេះដឹងបន្ថែមលើអនុសាសន៍គន្លឹះ ១២ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ ៦ចំណុចរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងជំនាញភាពជាអ្នកដឹកនាំ ការនិយាយប្រកបដោយឥទ្ធិពល ការចរចា ការសម្របសម្រួល ការបង្ការ និងទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ យេនឌ័រ និងបម្រែបម្រួលអាកាសធាតុក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងច្បាប់ និងគោលនយោបាយជាតិពាក់ព័ន្ធ។ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវអនុសាសន៍ ១២ចំណុចរបស់សម្តេចធិបតី និងអនុសាសន៍ ៦ចំណុច របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយតម្រូវឱ្យគ្រប់អង្គភាពក្រោមឱវាទចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព៕


 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ រដ្ឋមន្ត្រីក្រសួងការងាប្តេជ្ញារក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់គ្រឹះស្ថាន TVET ក្លាយជាកន្លែងផ្ដល់ជំនាញត្រឹមត្រូវតាមទីផ្សារការងារ ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់ ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម