
ដោយ៖ វិចិត្រ
ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ ចំនួន ១៤ប្រភេទ ក្នុងការសិក្សារយៈពេល ៣ខែ ចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ ២០២៦។
យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានប្រភេទសត្វដែលក្រុមអ្នកជំនាញបានកត់ត្រាមានដូចជា ដំរីអាស៊ី ខ្ទីង កែះ ប្រើសស្បូវ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ខ្លាភ្ញីថ្មកែវ ឆ្កែព្រៃ កំពីងដូង ស្វាក្តាម ស្វាត្រោស ខ្ទីន និងពង្រូល ព្រមទាំងថនិកសត្វ បក្សី និងល្មូនមួយចំនួនទៀត។ ការរកឃើញនេះបង្ហាញថា ឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅតែជាជម្រកដ៏សំខាន់សម្រាប់ការអភិរក្សជីវចម្រុះ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានកត់ត្រានូវវត្តមាន សត្វភេខ្លួនរលោង ដែលជាប្រភេទសត្វងាយទទួលរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ភេប្រភេទនេះ ក៏កំពុងរងគ្រោះដោយសារការទាក់ចាប់ ដើម្បីធ្វើពាណិជ្ជកម្ម ការបរបាញ់ និងការបាត់បង់ទីជម្រក៕
កម្ពុជាជំរុញការតភ្ជាប់រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ
ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់
បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹកចេញដោយខុសច្បាប់
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
10-សីហា-2026 - ម៉ោង 02:21:PM
05-សីហា-2026 - ម៉ោង 11:16:AM
29-កក្តដា-2026 - ម៉ោង 12:27:PM
28-កក្តដា-2026 - ម៉ោង 12:39:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា