សារព័ត៌មានបៃតងប៉ុស្តិ៍

មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ ផ្តល់យោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥

08-កក្តដា-2026 - ម៉ោង 09:26:AM

ដោយ៖កែវ រតនៈ


ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋាន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សមាជិក និងសមាជិកាគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបង តំណាងវិស័យឯកជនជាដៃគូរបស់គ្រឹះស្ថាន TVET ក្នុងខេត្ត ព្រមទាំងសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង សរុបចំនួន ១៣៥នាក់។

 

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា គោលនយោបាយជាតិនេះ នឹងក្លាយជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សំដៅរួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើតការងារសមរម្យ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ គោលនយោបាយនេះក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មដំណាក់កាលបន្ទាប់ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារដំណាក់កាលបន្ទាប់ ព្រមទាំងការត្រៀមចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ប្រកបដោយជោគជ័យ។

 

អង្គសិក្ខាសាលាបានចូលរួមពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលលើសេចក្តីព្រាងគោលនយោបាយ ព្រមទាំងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំគោលនយោបាយនេះ ដែលមានគោលដៅកសាងកម្លាំងពលកម្មឱ្យមានជំនាញ សម្បទាការងារ និងសម្បទាបត់បែន អាចឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការទីផ្សារការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

កម្ពុជាតវ៉ាចំពោះថៃ ជុំវិញការសាងសង់ផ្លូវ និងលេណដ្ឋានយោធាតាមព្រំដែន កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព ស្ថានទូតអាមេរិករំលឹកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ខណៈអ្នកជំនាញ UN ចុះវាយតម្លៃផលប៉ះពាល់ជម្លោះព្រំដែន មន្ត្រីកម្ពុជាអះអាងថា តំបន់អានសេះស្ថិតទាំងស្រុងក្នុងទឹកដីកម្ពុជា កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម