សារព័ត៌មានបៃតងប៉ុស្តិ៍

វិទ្យាស្ថាន NPIC ទទួលបានជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦

10 ម៉ោងមុន



ដោយ៖ កែវ រតនៈ

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានពានរង្វាន់ក្នុងជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ក្លាយជាក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅចូលរួមប្រកួតរ៉ូបូត កម្រិតអាស៊ីបាស៊ីហ្វិក នាពេលខាងមុខ។

 

កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ជំរុញការសិក្សា ស្រាវជ្រាវ និងការច្នៃប្រឌិតរបស់សិស្ស និស្សិត និងយុវជនកម្ពុជាក្នុងវិស័យរ៉ូបូត ព្រមទាំងលើកទឹកចិត្តឱ្យមានការបង្កើតនវានុវត្ត៍ថ្មីក្នុងវិស័យនេះដូចគ្នា ដើម្បីរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព លើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។ 



លើសពីនេះកម្មវិធីក៏ត្រូវបានធ្វើឡើង ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិ​ការណ៍អន្តរជាតិ ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិន នៅថ្ងៃទី២៣ ខែសីហា ខាងមុខ។ ជាលទ្ធផលនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ ជ័យលាភីលេខ១ និងលេខ២ បានទៅលើក្រុមដែលមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC   ខណៈជ័យលាភីលេខ៣ បានទៅលើក្រុមកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

 

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣នេះមានការចូលរួមពីនិស្សិតចំនួន៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងបណ្ដុះបណ្ដាលបច្ចេកទេសចំនួន៥ ផ្សេងគ្នារួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៕

 

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

វិទ្យាស្ថាន NPIC ទទួលបានជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦ និយ័តករទូរគមនាគមន៍កម្ពុជាក្រើនរំឮកដល់ប្រជាអ្នកប្រើប្រាស់ប្រុងប្រយ័ត្នការឆបោកតាមថ្នាលតេឡេក្រាម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់ ការប្រកាសជំហរកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ រវាងកម្ពុជា-ហ្វីលីពីន ក្រសួងធំៗចំនួនពីរ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល សម្តេច ហ៊ុន សែន លើកទឹកចិត្តអោយមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីCoolApp ក្រុមហ៊ុនហ្វេសបុក បានដកចេញគ្រប់គណនីទាំងអស់របស់អ្នកប្រើប្រាស់នៅលើពិភពលោក ដោយមិនបានជូនដំណឺងមុន ស្វែងយល់ពី Virtual Private Network (VPN) និងមូលហេតុដែលត្រូវការប្រើប្រាស់ VPN
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម