![]()
ដោយ៖ កែវ រតនៈ
លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០២៥។
នាឱកាសនោះ លោកជំទាវមានប្រសាសន៍ថា សមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងអស់ គឺជាសក្ខីភាពបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងជំរុញការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ជោគជ័យទាំងនេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាសម្រេចបាននូវគោលដៅរួម គឺការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា។ របាយការណ៍វឌ្ឍនភាពនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការពិចារណាក្នុងការសម្រេចចិត្ត រៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការបែងចែកធនធានសម្រាប់អនុវត្តបានចំគោលដៅ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាផងដែរ។
លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាធានាធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបានគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងការអនុវត្តច្បាប់ការងារ គោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» លើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន សំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល៕





រូបភាព៖ ក្រសួងការងារ
កម្ពុជាតវ៉ាចំពោះថៃ ជុំវិញការសាងសង់ផ្លូវ និងលេណដ្ឋានយោធាតាមព្រំដែន
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ
ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព
ស្ថានទូតអាមេរិករំលឹកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ខណៈអ្នកជំនាញ UN ចុះវាយតម្លៃផលប៉ះពាល់ជម្លោះព្រំដែន
មន្ត្រីកម្ពុជាអះអាងថា តំបន់អានសេះស្ថិតទាំងស្រុងក្នុងទឹកដីកម្ពុជា
កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ
កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន
កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក
03-សីហា-2026 - ម៉ោង 12:32:PM
02-សីហា-2026 - ម៉ោង 04:24:PM
31-កក្តដា-2026 - ម៉ោង 06:20:PM
30-កក្តដា-2026 - ម៉ោង 03:20:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា